នារីសតិមិនគ្រប់ម្នាក់ ត្រូវជនល្មោកកាមចាប់រំលោភ ក្រោយពេលត្រឡបមកពីវត្ត

រតនគិរី ៖ កាលពីថ្ងៃទី០៩ ខែ តុលា ឆ្នាំ២០១៨​មានហេតុការដែរស្មានមិនដល់មួយបានកេីតឡេីងទៅលេីស្រីក្រមុំព្រហ្មចារីយ មានសតិមិនគ្រប់ម្នាក់ ដែរត្រូវជនល្មោកកាមចាប់ចូលក្នុងព្រៃរំលោភរហូតបានសម្រេច នៅពេលដែលនាងត្រឡប់មកពីរាប់បាតនៅវត្តសោភ័ណ្ឌ។

ហេតុការនេះបានកើតឡើង នៅថ្ងៃទី០៩ ខែ តុលា ឆ្នាំ២០១៨​ វេលាម៉ោងប្រហែល ១១:០០នាទី​ នៅចំណុចក្រោយបរិវេនវត្តសោភ័ណ្ឌ(ហៅវត្តជំរុំបីស្រុក)
ស្ថិតក្នុងភូមិកាឡែង ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី ។

បេីតាមការអោយដឹងពីមន្ត្រីនគរបាលឃុំកាឡែង បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ (ស ន ជ វ ) អាយុ ១៧ឆ្នាំជនជាតិទំពួន ហេីយជនរងគ្រោះមានជំងឺសរសៃប្រសាទ ។

ចំណែកជនសង្ស័យ ក្រោយពីកើតហេតុបានគេចខ្លួនបាត់ តែបច្ចុប្បន្នត្រូវបានគេស្គាល់អត្តសញ្ញាណហេីយ។

 

តាមការបញ្ចាក់ពីមន្ត្រីនគរបាលបានអោយដឹងថា ក្រោយធ្វើសកម្មភាពរួចជនសង្ស័យបំរុងរត់គេចខ្លួន តែត្រូវបងប្រុសជនរងគ្រោះទៅទាន់ ក៍ត្រូវជនសង្ស័យឆ្លើយដោះសារថា ខ្លួនមិនបានប្រព្រឹត្តទេ ។ ក្នុងគ្រានោះជនរងគ្រោះបានស្រែកយំថា ឈឺណាស់ៗ អាប៉ាកាច់ រំលោអញ់ហើយរត់បាត់..។

បន្ទាប់មកជនសង្ស័យបានជិះម៉ូតូដែលខ្លួនខ្ចីគេយកមកជិះនោះទៅទុកចោលនៅក្នុងវត្តរួចរត់គេចខ្លួនទៅបាត់តែម្តងទៅ។

បន្ទាប់ពីទទួលបណ្តឹងរាយការណ៍ផ្ទាល់មាត់កំលាំងប៉ុស្តិ៍បានចុះពិនិត្យកន្លែងកើតហេតុនិងតាមរកជនសង្ស័យទាំងនោះគ្រប់កន្លែងតែរកមិនឃើញ ហើយនគរបាលនៅតែបន្តស្វែងរកជនសង្ស័យបន្តទៀត ដើម្បីនាំខ្លួនមកទទួលទោសតាមច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close