រងការខាត់បង់យ៉ាងធំធេង ឥណ្ឌូនេស៊ី អំពាវនាវអន្តរជាតិផ្តល់ជំនួយ

ឥណ្ឌូនេស៊ី ប្រឈមនិងគ្រោះធម្មជាតិយ៉ាងធំធេង ហើយការផ្តល់ជំនួយ ប្រឈមនិងឧប្បស័គជាច្រើនដោយសារតែរដ្ឋាភីបាល មិនទទួលនៅជំនួយពីបរទេស។


ការរញ្ជួយដីគម្រិត ៧,៥រិចទ័រ បង្ករឲ្យមានរលក់យក្សស៊ូណាមិ កម្ពស់៦ម៉ែត្រ វាយប្រហារទៅលើកោះ Sulawesi កាលពីថ្ងៃទី ២៩ខែកញ្ញា ធ្វើឲ្យផ្លូវថ្នល់ ផ្ទះសម្បែង និងការដ្ឋាននានារងការខូចខាត់យ៉ាងដំណាំ ធ្វើឲ្យពលរដ្ឋ ធ្លាក់ចូលក្នុងស្ថានភាព ត្រូវដេកកណ្តាលវាល ឬក៏ត្រូវចាកចេញពីតំបន់ ដែលរង្គ្រោះ ទៅកាន់ទីតាំងមានសុវត្ថភាព។
ក្រសួងគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូនេស៊ី BNPB បានព្យាករណ៍ថា ចំនួន៊អ្នកស្លាប់ នៅតំបន់កោះ Sulawesi កើនឡើងដល់ជាង ២០០០នាក់ ដោយពេលនេះមានអ្នកស្លាប់ ដល់១៩៤៤នាក់ហើយ ។ ជាមួយគ្នានេះនៅក្នុងតំបន់ Palu , Donggala និងMamuju មិនទាន់ទៅដល់នៅឡើយ ក្រៅពីនេះនៅមានមនុស្ស ៥០០០នាក់ បាត់ខ្លួននៅឡើយ។
តាម BNPB បានបញ្ចាក់ថា សកម្មភាពជួយសង្គ្រោះ នឹងត្រូវផ្អាក់ នៅថ្ងៃទី១១ខែតុលា ចំណែកអ្នកដែលបាត់ខ្លួន ត្រូវបានចាត់ទុកថាស្លាប់ ។ តំបន់ ដែលរងការបំផ្លាញ ខ្លាំងជាងគេ គឺPalu នឹងក្លាយជា ទីកន្លែង បញ្ចុះសពរួម នៅពេលដែលពលរដ្ឋជាច្រើន ត្រូវ(ព្រះធូរណីស្រូប) គឺដីប្រែក្លាយទៅជាទន់ ដូចភក់ល្បាប់ ធ្វើឲ្យផ្ទះនិងមនុស្សត្រូវ លិចចូលនៅក្នុងដី
ក្រោយគ្រោះមហន្តរាយ នៅតំបន់ Sulawesi ជិត២ខែកន្លងមក ក៏មានរញ្ជួយដី ផ្សេងទៀតវាយប្រហារ នៅតំបន់កោះLombok បណ្តាលឲ្យមនុស្ស ៥០០នាក់ស្លាប់ និងជាង ១១០.០០០នាក់ត្រូវជម្លៀសចេញទៅកាន់តំបន់ផ្សេង។ នៅពេលនេះមានពលរដ្ឋ ជាង៤៤៥.០០០នាក់ នៅតែបន្តរស់នៅក្នុងជំរុំបណ្តោះអាសន្ននៅឡើយ ហើយ ជំងឺអាសន្តរោគ កំពុងតែរាល់ដាល់ ក្នុងនោះមានជម្ងឺគ្រុណឈាមជាដើម។
មន្ត្រីនៅក្នុងតំបន់Lomvok បានបញ្ចាក់ថា ក្នុងចំណោមផ្ទះ ជាង១៥០.០០០ខ្នងរងការខូចខាត មកទលពេលនេះមាតែ ៣៤.០០០ខ្នង ប៉ុណ្ណោះទទួលបានការជួយឧប្បថមពីរដ្ឋាភិបាល ។ ជាមួយគ្នានោះការរុះរើ រៀបចំឡើងវិញគឺត្រូវចំណាយពេលយ៉ាងតិច ៤ខែ ចំណែកការសងសង់ផ្ទះ បណ្តោះអាសន្ន និងត្រូវ ចំណាយពេល ៦ខែទៀត ។
ដើម្បីជួយដល់ពលរ្ឋឲ្យបានទាន់ពេលវេលានៅក្នុងការ ធ្វើឲ្យប្រសើរឡើងវិញ នៅតំបន់រង្គ្រោះ រដ្ឋាភិបាលឥណ្ឌូនេស៊ីចាំបាច់ត្រូវតែ ទទួលយកនៅជំនួយពីបរទេស ទើបអាច ជួយដល់ពលរដ្ឋ ក្នុងការកសាង លំនូវដ្ឋានឡើងវិញ ឲ្យបានឆាប់បំផុត បញ្ចប់ការ រស់នៅកណ្តាលវាល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close