ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រកាសផ្តល់រថយន្តសំអាតឆ្នេរពីរគ្រឿង ជូនរដ្ឋបាលខេត្តព្រះសីហនុ

(ព្រះសីហនុ)៖ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសផ្តល់រថយន្តសម្រាប់សំអាតឆ្នេរចំនួនពីរគ្រឿងដល់រដ្ឋបាលខេត្តព្រះសីហនុ ទុកសម្រាប់សំអាតឆ្នេរនៅក្នុងខេត្តព្រះសីហនុ។


ការប្រកាសផ្តល់នេះបានធ្វើឡើងក្នុងលោកឧបនាយករដ្ឋមន្ត្រី ចុះទៅត្រួតពិនិត្យឆ្នេរ និងប្រព័ន្ធបង្ហូរទឹកនៅក្នុងខេត្តព្រះសីហនុនៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះ។
ការសម្រេចផ្តល់រថយន្តសម្រាប់សំអាតឆ្នេរនេះ បានធ្វើឡើងក្រោយពេលដែលឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់ខ្មែរនៅខេត្តព្រះសីហនុ តែងតែមានសំណាត់សំរាម និងសំណល់ផ្សេងៗបោកបក់ពីកណ្តាលសមុទ្រមកទើនៅលើឆ្នេរ។ ជាពិសេសមួយរយៈពេលចុងក្រោយនេះមានសំណាត់កំប្លោកជាច្រើនដែលរសាត់ពីប្រទេសវៀតណាមមកទើលើឆ្នេរសមុទ្រនាំឲ្យប៉ះពាល់ដល់សម្រស់របស់ឆ្នេរ។
តាមរយៈរថយន្តសំអាតឆ្នេររបស់ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា នឹងជួយសម្រួលដល់ការងារសំអាតឆ្នេររបស់អាជ្ញាធរខេត្ត ហើយក៏ជាការរួមចំណែកជួយថែរក្សាសម្រស់ឆ្នេរដ៏ស្រស់ស្អាតរបស់ខ្មែរផងដែរ៕
ឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា, លោក សាយ សំអាល់ និងលោក ថោង ខុន ចុះទៅពិនិត្យផ្ទាល់ការបង្ហូរកាកសំណល់ និងទឹកកង្វក់ចូលសមុទ្រ ដើម្បីចាត់វិធានការជាបន្ទាន់ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close