ផ្ទុះអាវុធចាប់ជាចំណាប់ខ្មាំងនៅអាល្លឺម៉ង់

មានករណីផ្ទុះអាវុធចាប់មនុស្សធ្វើជាចំណាប់ខ្មាំងនៅអាល្លឺម៉ង់ នាថ្ងៃទី១៥ ខែតុលានេះ ដោយមានករណីបាញ់ប្រហារនៅក្នុងស្ថានីយរថភ្លើង ស្ថិតនៅកណ្តាលទីក្រុង Cologne ប្រទេសអាល្លឺម៉ង់។ ជនដៃដល់បាន​​​ចាប់មនុស្សធ្វើជាចំណាប់ខ្មាំងផងដែរ។

សារព័ត៌មាន The Sun បានផ្សាយថា ស្ថានីយរថភ្លើងក្រោមដីត្រូវបានជម្លៀសអ្នកដំណើរចេញទាំងអស់ក្រោយពេលមានស្នូរកាំភ្លើងជាច្រើនគ្រាប់ក្នុងពេលជាមួយគ្នានោះ។ ជនដៃដល់បានចាប់មនុស្សម្នាក់ធ្វើជាចំណាប់ខ្មាំង ដោយនាំចូលទៅកាន់កន្លែងលក់ឪសថនៅតំបន់ Breslauer Platz ជិត ស្ថានីយរថភ្លើង។ នៅពេលនេះកម្លាំងប៉ូលិសបំពាក់ដោយកាំភ្លើងទំនើប បាន​​​ឡោម​​​ព័ទ្ធ​​​ទី​​​តាំងខាងលើ។ ទន្ទឹមនឹងនោះ ក្រុមប្រឆាំងភេរវកម្មក៏បានទៅដល់កន្លែងកើតហេតុផងដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close