ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ កោតសរសើរកាយរិទ្ធិកម្ពុជាខេត្តព្រះសីហនុ ថាបានចូលរួមការងារយ៉ាងច្រើនក្នុងសង្គម …………

ថ្លែងក្នុងកិច្ចប្រជុំបូកសរុបការងារកាយរិទ្ឋិកម្ពុជាខេត្តព្រះសីហនុ​ ប្រចាំឆ្នាំ២០១៧-២០១៨​ នៅ
សាលាខេត្តព្រះសីហនុ រសៀលថ្ងៃទី ៧កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធស័កព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម យន្ត មីន អភិបាលនៃ

គណៈអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា៖​ ក្រុមកាយរឹទ្ធកម្ពុជាខេត្តព្រះសីហនុ ពិតជាបាន រួមចំណែកកសាង និងអភិវឌ្ឍខេត្ត មានការរីកចម្រើន ពិសេសបានជួយការងារស្មគ្រ័ចិត្តក្នុងសង្គម ធ្វើការងារមិត្ត អប់រំមិត្តនៅតាមសាលាគោលដៅ ពិសេសបានបណ្តុះបណ្តាលដល់សមាជិកកាយរិទ្ធិឱ្យមានក្រមសីលធម៍ គោរពវិន័យ ដើម្បីក្លាយខ្លួនជាកូនល្អ សិស្សល្អ និងជាទំពាំងស្នងឬស្សីក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើន។
ឯកឧត្តម យន្ត មីន បានផ្តាំផ្ញើដល់សិស្សកាយរិទ្ធិ ទាំងអស់ត្រូវខិតខំឧស្សាព្យាយាមរៀនសូត្រ គោរពវិន័យក្លាយខ្លួនជាមនុស្សល្អ កូនល្អនិងពលរដ្ឋល្អសំរាប់ជាធនធនដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គមអោយរីកចម្រើន។

យោងតាម លោក កែវ ឡាយ ប្រធានមន្ទីអប់រំយុវជន និងកីឡា នឹងជាស្នងការកាយរិទ្ធកម្ពុជាខេត្តព្រះសីហនុ មានប្រសាសន៍ឲ្យដឹងថា៖ កាយរិទ្ធកម្ពុជាខេត្តព្រះសីហនុ​ មាន ១៧កងឯកភាព នៅតាមសាលា រៀន ក្នុងក្រុង ស្រុកទាំង៣ និងមានសមាជិកសរុបចំនួន ៩៥៣នាក់ ស្រី ៥៧៤នាក់ ។

លោក កែវ ឡាយ មានប្រសាសន៍បន្តទៀតថា ក្រុមកាយរិទ្ធបានចូលរួមអនុវត្តការងារតាមសាលារៀន កាយរិទ្ធបានរៀប ចំខ្លួន ចូលរួមសំអាតអនាម័យថ្នាក់រៀន បរិស្ថានថ្នាក់រៀន ធ្វើជាគំរូក្នុងការគោរពវិន័យ និងបទបញ្ជាផ្ទៃក្នុងរបស់សាលា ជួយការពារទ្រព្យសម្បត្តិសាលា និងទ្រព្យ សម្បត្តិតាមទីធ្លាសាធារណៈ ចូលរួមក្នុងការងារសង្គមដូចជា​ ក្រុមស្ម័គ្រចិត្តភ្នាក់ងារមិត្តអប់រំមិត្ត​ ចូលរួមផ្សព្វផ្សាយអំពីផលប៉ះពាល់ផ្សេងៗក្នុងសង្គមដូចជា ផលប៉ះពាល់មេរោគអេដស៍និងជំងឺអេដស៍ ការជួញដូរកុមារ និងស្ត្រីអំពើហិង្សាក្នុងគ្រួសារ ចូលរួមផ្សព្វផ្សាយ ផលប៉ះពាល់ នៃការប្រើប្រាស់ និងជួញដូរគ្រឿងញៀន ចូលរួមផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងការអប់រំបែបព្រះពុទ្ធសាសនា ចូលរួមធ្វើអនាម័យនៅតាមដងផ្លូវ តាមសួនច្បារ តាមតំបន់ឆ្នេរ និងចូលរួមដាំដើមឈើ ។

លោក កែវ ឡាយ បានអោយដឹងទៀតថា៖ ទិសដៅខាងមុខយើងនឹងបន្តផ្សព្វផ្សាយរាល់លិខិតបទដ្ឋាននានារបស់កាយរិទ្ធកម្ពុជា និងជម្រុញលើកទឹកចិត្ត ដល់ក្រុមកាយរិទ្ធក្នុងការ ចូលរួមដោយស្ម័គ្រចិត្តក្នុងការដឹកនាំ ធ្វើសកម្មភាពកាយរិទ្ធក្នុងអង្គភាព ពង្រឹងនាយកាយរិទ្ធិ នៅតាមកងឯកភាព និងចូលរួមការងារសង្គម នានាផងដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close