ត្រូវ​ស្ត្រី​២១​នាក់​ចោទប្រកាន់​រំលោភបំពាន់​ផ្លូវភេទ មន្ត្រី​ឥណ្ឌា​លា​លេង​ពី​ដំណែង​

​រដ្ឋលេខាធិការ​ក្រសួង ការបរទេស​អាមេរិក លោក M.J.Akbar បាន​លា​លេង​ចេញពី​ដំណែង ដោយសារតែ ក្រុម «Me too»​។ បន្ទាប់ពី​ស្ត្រី​២១​នាក់​ចោទប្រកាន់​រូបលោក​ថា​បាន​រំលោភបំពាន់​ផ្លូវភេទ​។

លោក M.J. Akbar បានសម្រេច​លា​លេង​ចេញពី​ដំណែង កាលពី​ថ្ងៃទី​១៧​ខែតុលា​បានសម្រេច​លា​លេង​ចេញពី​ដំណែង​បន្ទាប់ពី ស្ត្រី​២១​នាក់ បាន​ចោទប្រកាន់​លោក ថា​បាន​រំលោភបំពាន់​ផ្លូវភេទ​។​

​លោក Akbar បាន​ឲ្យ​ដឹងថា​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា លោក​នឹង​ប្រឆាំង​ចំពោះ «​ការចោទប្រកាន់​មិន​ពិត​» ដែល​ធ្វើឡើង​ចំពោះ​រូបលោក​។ បន្ទាប់ពី​មានការ​ចោទប្រកាន់ ពីបទ​រំលោភ​ផ្លូវភេទ ពី​សំណាក់​ក្រុម​ស្ត្រី​ជា​អ្នកសារព័ត៌មាន​ជាច្រើនរូប ដែល​ធ្លាប់​បានធ្វើការ​ជាមួយ​លោក កាលពី​លោក នៅ​បម្រើ​ការងារ​ជា​អ្នកនិពន្ធ​សារព័ត៌មាន​នោះ លោក Akbar បានដាក់​ពាក្យបណ្តឹង​ពីបទ​បរិហារកេរ្តិ៍​តប​ទៅវិញ នៅ​តុលាការ​ទីក្រុង Delhi ប្រឆាំងនឹង​ស្ត្រី​ម្នាក់​ក្នុងចំណោម​ស្ត្រី​អ្នកសារព័ត៌មាន​ទាំងនោះ​។​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close