អន្តរជាតិ

ក្រុម​ជួយសង្គ្រោះ​រកឃើញ​ប្រអប់​ខ្មៅ​យន្តហោះ​ដឹក​អ្នកដំណើរ​ឥណ្ឌូនេស៊ី​ដែល​ធ្លាក់​ចូលក្នុង​សមុទ្រ​

ក្រុម​ជួយសង្គ្រោះ​ឥណ្ឌូនេស៊ី នៅ​ព្រឹក​ថ្ងៃទី ១​ខែវិច្ឆិកា បានប្រកាសថា បាន​រកឃើញ និង​ស្រង់​យក​ប្រអប់​ខ្មៅ​មួយ ក្នុងចំណោម​ប្រអប់​ខ្មៅ​ទាំងពីរ (Flight Data Recorder និង Cockpit Voice Recorder) របស់​យន្តហោះ​អាកាសចរណ៍​ក្នុងស្រុក Lion Air ដែល​បាន​ធ្លាក់​ចូលក្នុង​សមុទ្រ កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ​ជាមួយ​មនុស្ស ១៨៩​នាក់ នោះ​ហើយ​។

​ខណៈ​ប្រតិបត្តិ​ការរុករក​បាន​ឈាន​ចូលដល់​ថ្ងៃទី ៤ ប្រអប់​ខ្មៅ​ខាងលើ​ត្រូវបាន​រកឃើញ និង​ស្រង់​ចេញពី​ផ្ទៃសមុទ្រ​នា​វេលា​ម៉ោង ១០៖១៥​នាទី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ នៅ​តំបន់​ដែល​យន្តហោះ​ធ្លាក់ ប៉ុន្តែ​មិនមាន​ការបញ្ជាក់​នៅឡើយ​ទេ​ថា ជា​ប្រអប់​ខ្មៅ​ផ្ទុក​ទិន្នន័យ​ហោះហើរ ដែល​គេ​ហៅថា Flight Data Recorder ឬក៏​ប្រអប់​ខ្មៅ​ផ្ទុក​សំឡេង ដែល​គេ​ហៅថា Cockpit Voice Recorder ។​

គួរ​ជម្រាប​ថា ក្រុម​ភ្នាក់ងារ​ជួយសង្គ្រោះ​និង​រុករក បាន​ផ្តោត​សំខាន់​ទៅលើ​ការស្វែងរក​ប្រអប់​ខ្មៅ​ទាំងពីរ​របស់​យន្តហោះ ខណៈដែល​ក្រុម​អ្នក​ស៉ើ​ប​អង្កេត​កំពុង​ព្យាយាម​កំណត់​មូលហេតុ ដែល​បង្ក​ឲ្យ​យន្តហោះ Boeing ស៊េរី​ថ្មី​នេះ​ធ្លាក់​។ ដោយឡែក​ការស្វែងរក​សាកសព​អ្នកដំណើរ និង​សម្ភារៈ​ជាច្រើន​នៃ​យន្តហោះ ក៏​បាននិងកំពុង​ធ្វើឡើង​ព្រម​គ្នា​ដែរ​ឈាន​ចូលដល់​ថ្ងៃទី ៤ នៃ​ការរុករក​នេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Show More

Related Articles

Close