ក្រុម​សម្តែង រតនៈ វិបុល មាន​ចំណូល​ច្រើន​មិនគួរ​ឲ្យ​ជឿ

អាច​និយាយបានថា មាន​ទស្សនិកជន មិនតិច​នោះទេ​បាន​ស្គាល់​ពី​ក្រុម​សម្ដែង​របស់ លោក រតនៈ វិបុល តាមរយៈ​វីដេអូ ផ្សេងៗ​ដែលជា​ដឹកនាំ​ក្រុម​របស់​ក្មេងៗ និង​ជា​អតីត​តារា​សម្ដែង​មួយរូប​ផងដែរ​។​

​យ៉ាងណាមិញ កាលពី​ថ្មីៗ​នេះ​មានការ​សម្ភាសន៍​ជាមួយនឹង លោក រតនៈ វិបុល ពី​រឿង​ក្រុម​សម្ដែង​ដ៏​មាន​ប្រជាប្រិយភាព​របស់ លោក​។ ក្នុងនោះ​ផងដែរ លោក បាន​ឲ្យ​ដឹងថា ដំបូង​ឡើយ​ពួកលោក គ្រាន់តែ​ធ្វើ​ការថត វីដេអូ ខ្លីៗ​បែប​លេងសើច​នោះទេ ប៉ុន្តែ​អ្វី​តែ​នឹកស្មាន​មិន​ដល់​នោះ​គឺ មាន​អ្នកទស្សនា​ច្រើន​មែនទែន ធ្វើ​ឲ្យ​លោក មាន​កម្លាំងចិត្ត​ក្នុងការ​បង្កើត​វីដេអូ ថ្មីៗ​បន្តទៀត ។

​ហើយ​បើ​និយាយ​ពី​ចំណូល​របស់​ក្រុម ក្មេងៗ​នាពេល​បច្ចុប្បន្ននេះ​វិញ ប្រាប់​ហើយ​ចង់​ដាច់​ផ្ញា​រ តែម្ដង ដោយ​មិនដែល​នឹក​គិតថា រកបាន​ដល់​ម្លឹ​ង​ពី YouTube និង​កម្រៃ​ខាងក្រៅ​របស់​ពួក ថ្នាក់​ហ្នឹង ។ លោក បាន​បន្តទៀតថា លុយ​ដែល​បាន​ពី​បណ្ដាញ​សង្គម YouTube ជាង ២៥,០០០ ដុល្លារ (​មាន​ពី​គណនី ) និង​ខាងក្រៅ​ក្នុង​មួយខែ ជាង ២​ម៉ឺន​ដុល្លារ បាន​ពី​ការថត​វីដេអូ ខ្លីៗ​បែប​អប់រំ របស់​ពួកគេ ។​

​គួរ​បញ្ជាក់ដែរថា ដោយសារ​នាពេល​បច្ចុប្បន្ន​នេះ គណនី YouTube របស់ លោក រតនៈ វិបុល មាន អ្នក Subscribe ជាង​១​លាន នាក់ ទើប​ជាហេតុ​ធ្វើ​ឲ្យ​លោក ទទួលបាន​កម្រៃ​ច្រើន​បែបនេះ ៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close