ព័ត៌មានជាតិ

កម្ពុជា​បញ្ជូន​កងទ័ព​មួក​ខៀវ​ជាង ២​រយ​នាក់​ទៀត ទៅ​បំពេញបេសកកម្ម​រក្សា​សន្តិភាព​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល

នៅ​ព្រឹក​មិញ​នេះ កម្ពុជា​បាន​បញ្ជូន​កងវិស្វកម្ម​ចំនួន​២១៦​នាក់​ទៀត ដើម្បី​ទៅ​ចូលរួម​បេសកកម្ម​រក្សា​សន្តិភាព​ក្រោម​ស្លាក​អង្គការសហប្រជាជាតិ នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​។​

​ពិធី​ជូន​ដំណើរ​កងវិស្វកម្ម​លេខ​៥៩៤​ទាំង​២១៦​នាក់ បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ុល សារឿន ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​បេសកកម្ម​ពិសេស នៅ​មូលដ្ឋាន​ទ័ពអាកាស​ពោធិ៍ចិនតុង រាជធានី​ភ្នំពេញ​។​

​បើតាម​សេចក្តីប្រកាស កងវិស្វកម្ម លេខ​៥៩៤ គឺជា​កងវិស្វកម្ម លើក​ទី​៥​ហើយ ដែល​ត្រូវបញ្ជូន ទៅ​ចូលរួម​បេសកកម្ម​រក្សា​សន្តិភាព នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល ហើយ​កង​នេះ នឹងត្រូវ​ទៅ​ប្តូរ​វេន​ជំនួស​កងវិស្វកម្ម​លេខ​៩៥៤ ដែល​បានសម្រេច​ភារកិច្ច​ដោយ​ជោគជ័យ ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​អាណត្តិ​១​ឆ្នាំ​របស់ខ្លួន នៅ​សា​ធាណ​រដ្ឋ​អាហ្វ្រិក​កណ្តាល ហើយ​គ្រោង​នឹងធ្វើ​មាតុភូមិនិវត្តន៍​នៅ​ថ្ងៃទី​៥ វិច្ឆិកា ខាងមុខ ដោយមាន​ការធ្វើ​ពិធី​ទទួល​ក្រោម​អធិបតីភាព សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Show More

Related Articles

Close