សន្តិសុខសង្គម

ជនជាតិចិនមួយក្រុម ជាមួយថ្នាំញៀន និងកាំភ្លើងខ្លី ត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបបាន នៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ ជនជាតិចិនចំនួន៥នាក់ ក្នុងនោះមានស្រីម្នាក់ ដែលពាក់ព័ន្ធការជួញដូរគ្រឿងញៀន​ដ៏សកម្ម និងមានកាំភ្លើងខ្លីជាប់ខ្លួននោះ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ ខេត្តព្រះសីហនុ

ចុះបង្ក្រាបបានជាក់ស្ដែងនៅវេលាម៉ោង១យប់ ឈានចូលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ។ យោងតាមប្រភពព័ត៌មាន ដែលភ្នាក់ងារ សារព័ត៍មាន ទទួលបាននៅព្រឹកនេះ ជនជាតិចិនទាំង៥នាក់ រួមជាមួយថ្នាំញៀន និងកាភ្លើងខ្លីនោះ កំពុងស្ថិតក្រោមការសួរនាំ​ នៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ យ៉ាងណាក៏ដោយ ជុំវិញប្រតិបត្តិការនេះ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ មិនទាន់អាចបញ្ជាក់លម្អិត អំពីប្រតិបត្តិការនេះនៅឡើយទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Show More

Related Articles

Close