ព័ត៌មានជាតិ

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមធ្វើជាអធិបតីក្នុងពិធីបើកវេទិកាថ្នាក់តំបន់ស្តីពី “កសិកម្មអេកូឡូស៊ីនាពេលអនាគត”

នៅសណ្ឋាគារ អប្សារាផាលេសអង្គរ ទីក្រុងសៀមរាប ខេត្តសៀមរាប នាព្រឹកថ្ងៃអង្គារ ១៣រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨, ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

បានចូលរួមធ្វើជាអធិបតីក្នុងពិធីបើកវេទិកាថ្នាក់តំបន់ស្តីពី “កសិកម្មអេកូឡូស៊ីនាពេលអនាគត” ដែលបានរៀបចំឡើងដោយអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមកិច្ចសហការយ៉ាងល្អប្រសើរជាមួយមជ្ឈមណ្ឌល CIRAD និងអង្គការ GRET។

មានវត្តមានក្នុងឱកាសនោះ គឺមានដៃគូជាច្រើនផងដែរបានចូលរួមដូចជា របស់លោកស្រី Naomi Noel តំណាងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD), លោកបណ្ឌិត Philippe Girard តំណាងមជ្ឈមណ្ឌល CIRAD និងជានាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍, លោក Dominique Violas តំណាងអង្គការ GRET កសិកម្មអភិរក្ស គ្រឿងយន្តកសិកម្មសមស្រប ព្រមទាំងការកសាងសមត្ថភាពកសិករ ការអប់រំថ្នាក់ឧត្តមសិក្សា ការអភិវឌ្ឍសម្ភារគរុកោសល្យ ការលើកកម្ពស់ការប្រើប្រាស់ភាពចម្រុះនៃរុក្ខជាតិ ការគាំទ្រវិញ្ញាបនប័ត្រនៃផលិតផលកសិកម្មអេកូឡូស៊ី ការអនុវត្តឧបករណ៍ និងទំនាក់ទំនង ដើម្បីចែករំលែកចំណេះដឹង និងចំណេះធ្វើជាដើម។

ទន្ទឹមនឹងនេះ ការអភិវឌ្ឍន៍សកម្មភាពកសិកម្មអេកូឡូស៊ី នៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ចាំបាច់ត្រូវមានការតម្រង់ទិសការដោះស្រាយលើបញ្ហាលើការរេចរឹលដី ការបាត់បង់ជីជាតិដី និងការគ្រប់គ្រងទឹក។ ជាមួយគ្នានេះដែរ ក៏ត្រូវមានការខិតខំធ្វើការរួមគ្នាដើម្បីរកមធ្យោបាយ រក្សាដីឱ្យមានជីជាតិ និងការពារកុំឱ្យមានសំណឹកដី។

ក្នុងគោលបំណង ដើម្បីចូលរួមជំរុញការងារ “កសិកម្មអេកូឡូស៊ីនាពេលអនាគត” ដែលជាប្រធានបទសំខាន់ក្នុងវេទិកានាថ្ងៃនេះ ឯកឧត្តមរដ្ឋមន្រ្តីបានចូលរួមផ្តល់នូវសារគន្លឹះមួយចំនួនជូនអង្គពិធីទាំងមូលដើម្បីពិចារណាដូចតទៅ ៖

ទី១. ជំរុញការអនុវត្តកសិកម្មល្អប្រកបដោយចីរភាព និងមានភាពធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុ ដោយដាក់បញ្ចូលគោលការណ៍ប្រព័ន្ធអេកូឡូស៊ីជាមូលដ្ឋាន ដោយត្រូវកំណត់អត្តសញ្ញាណ និងផ្សព្វផ្សាយអំពីការអនុវត្តកសិកម្មល្អ ប្រកបដោយភាពឆ្លាតវៃ ស្របតាមវិធានការ និងគោលការណ៍របស់ប្រទេសនីមួយៗ និងគោលការណ៍រួមរបស់អាស៊ាន

ធានាឱ្យមានការផ្លាស់ប្តូរបទពិសោធន៍ពីប្រទេសមួយទៅប្រទេសមួយ និងត្រូវធ្វើឲ្យប្រសើរឡើងដល់ការកំណត់ និងការគ្រប់គ្រងហានិភ័យធម្មជាតិ និងសមត្ថភាពទាំងឡាយឱ្យស្របទៅនឹងការផ្លាស់ប្តូរលក្ខខណ្ឌអាកាសធាតុនៅគ្រប់កម្រិត។

ទី២. ត្រូវអនុវត្តរាល់វិធានការនានា ដើម្បីកាត់បន្ថយការបំផ្លាញគុណភាពដី ការប្រើប្រាស់ដីគ្មាននិរន្តរភាព និងការបំផ្លាញប្រព័ន្ធអេកូឡូស៊ី ដោយត្រូវបន្តសហការគ្នា រៀបចំកំណត់តំបន់ដីកសិកម្មឱ្យបានសមស្របសម្រាប់ទិសដៅប្រើប្រព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ដែលជាតំណាងនៃបណ្តាប្រទេសជាច្រើននៅអាស៊ី និងស្ថាប័នពាក់ព័ន្ធនានាដូចជា មជ្ឈមណ្ឌលស្រាវជ្រាវកសិកម្មបារាំងសម្រាប់ការអភិវឌ្ឍអន្តរជាតិ (CIRAD) ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) អង្គការ GRET មជ្ឈមណ្ឌលគ្រឿងយន្តកសិកម្មសមស្របរបស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក(UN-ESCAP/CSAM)ទីភ្នាក់ងារអភិវឌ្ឍន៍សហរដ្ឋអាមេរិក (USAID) អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ(FAO)សម្ព័ន្ធគ្រឿងយន្តកសិកម្មសមស្រប(ASMC) បណ្តាញអភិរក្សកសិកម្មនៅអាស៊ីអាគ្នេយ៍ (CANSEA) និងអង្គការ Swisscontact ដើម្បីចូលរួមក្នុងវេទិកា នាពេលនោះផងដែរ។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា ការរៀបចំវេទិកានេះគឺជាព្រឹត្តិការណ៍មួយដ៏វិសេសវិសាល ដែលរៀបចំឡើង ស្របពេលដែលកំណើនសេដ្ឋកិច្ច ព្រមទាំងទំនើបកម្ម និងនវានុវត្តសង្គមក្នុងតំបន់កំពុងតែមានលក្ខណៈប្រទាក់ក្រឡាគ្នាយ៉ាងល្អប្រសើរ ហើយក៏ជាសក្ខីកម្មមួយដែលយើងរំពឹងថា នឹងផ្តល់នូវលទ្ធផលល្អនាពេលខាងមុខ សម្រាប់បណ្តាប្រទេសក្នុងតំបន់ដើម្បីផ្សារភ្ជាប់ ជាមួយយុទ្ធសាស្រ្តអភិវឌ្ឍន៍ថ្នាក់តំបន់មួយយ៉ាងល្អប្រសើរសម្រាប់ជាចក្ខុវិស័យក្នុងការបង្កើនផលិតភាពកសិកម្មប្រកបដោយសុវត្ថិភាព ភាតរបរិស្ថាន និងភាពរីកចម្រើនរបស់ប្រជាជនយើងទាំងអស់គ្នានៅក្នុងតំបន់នេះ។ សូមបញ្ជាក់ថា ផ្សារភ្ជាប់ទៅនឹងវេទិកាក្នុងថ្ងៃនេះ គឺមានសម្ព័ន្ធភាពសិក្សាកសិកម្មអេកូឡូស៊ី (ALiSEA) ត្រូវបានបង្កើតឡើងជាបណ្តាញរួមគ្នាជាង១០០ស្ថាប័ន ដោយមានការចូលរួមពីអង្គការកសិកររហូតដល់ថ្នាក់ជាតិ និងថ្នាក់តំបន់ រួមទាំងមជ្ឈមណ្ឌលស្រាវជ្រាវនិងវិស័យឯកជន។ លើសពីនេះទៀតសម្ព័ន្ធភាពសិក្សាកសិកម្មអេកូឡូស៊ី មានគោលបំណងលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធផ្នែកកសិកម្មអេកូឡូស៊ីទាំងក្នុងស្រុក និងក្នុងតំបន់ ពិសេសលើកកម្ពស់ជំនាញដល់អ្នកដទៃ ដើម្បីបង្កើតការសិក្សាផ្អែកលើភ័ស្តុតាង ហើយចែករំលែកយ៉ាងទូលំទូលាយ ដើម្បីគាំទ្រដល់ការផ្លាស់ប្តូរក្នុងតំបន់ឆ្ពោះទៅរកការធ្វើកសិកម្មតាមប្រព័ន្ធអេកូឡូស៊ី ដើម្បីឆ្លើយតបទៅនឹងតម្រូវការម្ហូបអាហារនាពេលអនាគត ដែលចាំបាច់ត្រូវមានការផ្លាស់ប្តូរការងារកសិកម្ម ដើម្បីផ្តល់សន្តិសុខនិងសុវត្ថិភាពស្បៀង ស្តារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ី ទ្រទ្រង់កំណើនសេដ្ឋកិច្ច និងផ្តល់នូវឱកាសកាន់តែច្រើនសម្រាប់កសិករខ្នាតតូច និងយុវជន។ ការសម្រេចគោលដៅទាំងនេះ នឹងទាមទារឱ្យមានការរៀបចំ និងការលើកកម្ពស់ប្រព័ន្ធកសិកម្មដែលមានលក្ខណៈច្នៃប្រឌិត ដើម្បីស្វែងរកវិធីសាស្រ្តអន្តរាគមន៍ថ្មីៗ ក៏ដូចជាយន្តការ ស្ថាប័ន និងហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត និងវៃឆ្លាត។ យោងតាមរបាយការណ៍កន្លងមកបានបញ្ជាក់ឲ្យដឹងថា សកម្មភាពកសិកម្មអេកូឡូស៊ី បាននិងកំពុងអនុវត្តនៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ជាច្រើនរួមមាន៖ ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាមជាដើម។ ការងារនេះ ត្រូវបានផ្តួចផ្តើមពីអ្នកពាក់ព័ន្ធផ្សេងៗក្នុងផ្នែកកសិកម្មអេកូឡូស៊ី ហើយត្រូវបានលើកកម្ពស់ពីកសិករខ្នាតតូច ទៅដល់អ្នកស្រាវជ្រាវ អ្នកអភិវឌ្ឍន៍ និងអ្នកអនុវត្ត ដោយមានការគាំទ្រពីវិស័យឯកជន និងសង្គមស៊ីវិល។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សមិទ្ធផលនានា បានគ្របដណ្ដប់លើវិធានការផ្សេងៗគ្នានៃការផ្លាស់ប្តូរកសិកម្មអេកូឡូស៊ីដូចជា ការយល់ដឹងអំពីដំណើរការអេកូឡូស៊ីនៅក្នុងដី និងការគ្រប់គ្រងសត្វល្អិត ការរៀបចំ និងការវាយតម្លៃអំពីការអនុវត្តប្រកបដោយភាពច្នៃប្រឌិត និងប្រព័ន្ធដំណាំរួមផ្សំ រួមមាន កសិកម្ម ព្រៃឈើ ជលផល សមាហរណកម្មបសុសត្វ

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Show More

Related Articles

Close