ព័ត៌មានជាតិ

អភិបាលក្រុង​សៀមរាប​ ​ត្រូវ​ផ្លាស់​ឲ្យ​ទៅ​ធ្វើជា​អភិបាលស្រុក​ប្រាសាទបាគង​វិញ​

យោង​តាម​សេចក្តី​សម្រេច​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ​ចុះ​ថ្ងៃទី២​ ​ខែវិច្ឆិកា​ ​បាន​បង្ហាញថា​ ​លោក​ ​ស៊ូរ​ ​ប្លា​តុង​ ​ដែល​ជា​អភិបាលក្រុង​សៀមរាប​ ​ត្រូវ​បាន​ផ្លាស់​ប្តូរ​តួនាទី​ ​ដោយ​ត្រូវ​ទៅកាន់​តំណែង​ជា​អភិបាលស្រុក​ប្រាសាទបាគង​ ​វិញ​។​

 

ជាមួយគ្នា​នេះ​ ​បើ​តាម​សេចក្តី​សម្រេច​ដដែល​ ​លោក​ ​នួន​ ​ពុទ្ធា​រ៉ា​ ​ដែល​មាន​ឋានន្តរស័ក្តិ​វរ​មន្រ្តី​ថ្នាក់​លេខ១​ ​ត្រូវ​បាន​តែងតាំង​ជា​អភិបាលក្រុង​សៀមរាប​ ​ជំនួស​លោក​ ​ស៊ូរ​ ​ប្លា​តុង​,​ ​លោក​ ​ម៉ក់​ ​ប្រុស​ ​ឋានន្តរស័ក្តិ​វរ​មន្រ្តី​ថ្នាក់​លេខ៣​ ​ត្រូវ​បាន​តែងតាំង​ជា​អភិបាលស្រុក​សូទ្រនិគម​ ​សម្រាប់​អាណត្តិ​ទី២​ ​ក្នុង​ដែន​សមត្ថកិច្ច​ដដែល​,​ ​លោក​ ​ពៅ​ ​ប៊ុ​ន​ធឿន​ ​ឋានន្តរសក្តិ​វរ​មន្រ្តី​ថ្នាក់​លេខ៤​ ​ត្រូវ​តែងតាំង​ជាំ​អភិបាលស្រុក​ជីក្រែង​ដដែល​ ​និង​លោក​ ​លុក​ ​ផុស​ ​ឋានន្តរស័ក្តិ​វរ​មន្រ្តី​ថ្នាក់​លេខ៣​ ​ត្រូវ​តែងតាំង​ជា​អភិបាលស្រុក​អង្គរជុំ​ ​សម្រាប់​អាណត្តិ​ទី២​ ​ដដែល​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Show More

Related Articles

Close