លោក ខៀវ សារឿនប្រធានសាខាគយនិងរដ្ឌាករខេត្តស្វាយរៀងនិងលោកនង​សុខុមអោយឈ្មួញវៀតណាមដឹកកាកសំណល់២ឡានយីឌុបចូលទឹកដីកម្ពុជា

នៅចំណុចច្រក«សាលាក្រុង-កីមៀ»ក្រុងបាវិតខេត្តស្វាយរៀង ខណៈនេះរថយន្តខាងខ្មែរកំពុងសាងកាកសំណល់ទាំងនេះ ចេញពីឡានវៀតណាម នៅវេលាម៉ោង៧និង៤០នាទី យប់ថ្ងៃទី៣ ខែវិច្ឆកា ឆ្នាំ២០១៨ បម្រុងឡើងដឹកមកកាន់រាជធានីភ្នំពេញ នាពេលបន្តិចទៀតនេះ។

កាកសំណល់ទាំងនេះគេប្រើរូបភាពបន្លំថាដឹកចេញពីដេប៉ូមានច្បាប់ប្រមូលទិញអេតចាយក្នុងស្រុករបស់ឈ្មោះ ចែសីលា នៅក្រុងបាវិត បន្ទាប់ពីគេរត់ការអោយលុយខាងជំនាញគយ ពិសេសលោក ខៀវ សារឿន ប្រធានសាខាគយនិងរដ្ឋាករ ខេត្តស្វាយរៀង ជាអ្នកអនុញ្ញាតអោយនាំចូលនូវប្រភេទកាកសំណល់ទាំងនេះ មានរយះពេលជិត១សប្តាហ៍មកហើយ។

ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានហាមឃាត់និងចេញលិខិតជាផ្លូវការដល់លោក លោកស្រីប្រធាននាយកដ្ឋាន សាខា ការិយាល័យគយ និងរដ្ឋាករ ទាំងអស់ពង្រឹងពិនិត្យទប់ស្កាត់ការហូចូលនូវកាកសំណល់ តែលោក ខៀវ សារឿន ប្រធានសាខាគយនិងរដ្ឋាករ ខេត្តស្វាយរៀង ជាអ្នកអនុញ្ញាតអោយនាំចូលនូវប្រភេទកាកសំណល់ទាំងនេះ ដោយផ្គើននិងលោកបណ្ឌិត គុណ ញឹម និងរដ្ឋាភិបាល ដែលមានចំណារដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន លើលិខិតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនោះថែមទៀត។

ប្រជាពលរដ្ឋរាយការណ៍មកថា៖ ឡានវៀតណាមបាននាំចូលនូវកាកសំណល់ទាំងនេះ គឺធ្វើឡើងនៅចំពោះមុខសមត្ថកិច្ចនិងមន្ត្រីគយនៅច្រកនេះតែម្តង ដោយម្នាក់ៗឆ្លើយថា លោក ខៀវ សារឿន ប្រធានសាខាគយនិងរដ្ឋាករ ខេត្តស្វាយរៀង ជាអ្នកអនុញ្ញាត ដូច្នេះបទបញ្ជារបស់រដ្ឋាភិបាល និងការហាមឃាត់របស់ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លោកបណ្ឌិត គុណ ញឹម គឺលោក ខៀវ សារឿន មិនខ្វល់ សំខាន់ប្រឹងរកប្រយោជន៍ស្របពេលដែលទីផ្សារកាកសំណល់កំពុងសម្រុកលោតឆ័ត្រពីវៀតណាមនៅខេត្តស្វាយរៀងនេះ៕
ពាក់ពន្ឌ័និងការចោទប្រកាន់ខាងលេីខ្មែរ៧មករាមិនអាចសុំការបំភ្លឺបានឡេីយពីលោកខៀវ​​សាវឿន​​ប្រធានសាខាគយនិងរដ្ឌាករខេត្តស្វាយរៀង។ចំណែកលោកនង​សុខុម​ប្រធានស្នាក់ការគយបាវិតមិនលេីកទូរសព្ឌ័ ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close