សភា ក្លាយជា សង្វៀន ប្រដាក់រវាងក្រុមតំណាងរាស្ត្រ ក្នុងកិច្ចប្រជុំសភា អាហ្វ្រិកខាងត្បូង

អំពើហឹង្សា ការវាយប្រហារគ្នា បានកើតឡើងនៅក្នុងកិច្ចប្រជុំសភា ក្រោយពេល ក្រុមតំណាងរាស្ត្រាមានទស្សននយោបាយខុសគ្នា នៅក្នុង ការដេញដោលសួរនាំប្រធានាធិបតីអាហ្វ្រិកខាងត្បុង លោក Cyril Ramaphosa កាលពីថ្ងៃទី៦ខែវិច្ឆិកា។


ការវាយគ្នាកើតឡើងលើកទីមួយរវាងសមាជិកគណបក្ស សម្ព័ន្ធមិត្តប្រជាធិបតេយ្យ DA និងគណបក្ស យុទ្ធជនសេរី សេដ្ឋកិច្ច EFF ។ក្រុមតំណាងរាស្ត្រ បានប្រើហឹង្សា ដោះស្រាយក្រោយពេល មានការ ប្រកែកគ្នាតម្លើងសសៃករដាក់គ្នា ដោយហៅភាគីម្ខាងទៀតថា ជា« ចោប្លន់» ឬ«ក្រុមប្រកាន់ពូជសាស្ត្រ »។
ការប្រតាយប្រតប់គ្នាលើកទីពីរ កើតឡើង ក្នុងពេលដែលតំណាងរាស្ត្រ Andries Tlouamma មកពីគណបក្ស Agang ថ្លែងសន្តរកថា ។ ដោយសារតែមិនពេញចិត្តនិងការប្រើហឹង្សាលើកទីមួយ លោក Andries Tlouamma បានរិះគន់យ៉ាងខ្លាំងដល់គណបក្ស EFF ដោយចាត់ទុកគណបក្សនេះខ្វះការគោរព និងខ្វះ ការយលដឹង ដោយនិយាយថា ជនជាតិស្បែកសរគ្មានសិទ្ធ ថ្លែងនៅក្នុងសភា ។
ក្រោយដប់ទឹកសុទ្ធគប់ទៅលើ លោក Andries Tlouamma ក៏បានការប្រតាយប្រតប់ជាលើកទី២ កើតឡើង រវាងលោក Andries Tlouamma និង តំណាងរាស្ត្រ គណបក្ស EFF គឺលោក Nazier Paulsen ។ អ្នកទាំងពីរត្រូវបានសន្តិសុខ អូសចេញទៅក្រៅសភា។
កិច្ចប្រជុំត្រូវបានផ្អាក់រយៈពេល ៥នាទីដើម្បីដោះស្រាយបញ្ហា ។តំណាងរាស្ត្រ បង្ករហឹង្សាទាំងពីររូបខាងលើ មិនអនុញ្ញាត្តិឲ្យចូល រួមកិច្ចប្រជុំសភាឡើយ ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close