ជនរងគ្រោះម្នាក់ ត្រូវបានជនសង្ស័យចាក់មួយកាំ បិត បណ្តាលឲ្យរងរបួសធ្ងន់ ក្រោយបញ្ជូនទៅពេទ្យ១០នាទីដាច់ខ្យល់ស្លាប់ ព្រោះតែរឿងគំនុំពីមុន

ខេត្តឧត្តរមានជ័យ៖ មានករណី ឃាតកម្ម មួយបានកើតឡើងនៅចំណុច ទល់មុខ សាលាវិទ្យាល័យអន្លង់វែង ស្ថិតក្នុងភូមិ ថ្នល់កែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីវេលាម៉ោង២១និង០០នាទី ថ្ងៃទី០៦ ខែវិចិ្ឆកា ឆ្នាំ២០១៨។


សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សេង បូរី ហៅ រ៉ីភេទប្រុស អាយុ ១៧ ឆ្នាំ មុខរបរ កម្មករសិប្បកម្មទឹកកក អន្លង់វែង របស់ឈ្មោះ វ៉ា បញ្ញា បច្ចុប្បន្នស្នាក់នៅនិងធ្វើការក្នុងរោងសិប្បកម្មទឹកកក ស្ថិតក្នុងភូមិថ្នល់កែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានយកដាវ ប្រវែង ៦៩ ស.ម ដែលមានមុខកាត់ ៤.៥ ស.ម ចុងស្រួច ទៅចាក់ ជនរងគ្រោះ ឈ្មោះ សំ សាម៉ន ហៅ ម៉ន ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ ជាងសិប្បកម្មឈើ រស់នៅក្នុងភូមិទួលគ្រួស ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលឈប់ម៉ូតូនៅមុខវិទ្យាលយ័អន្លង់វែងទល់មុខគ្នានឹងរោងសិប្បកម្មទឹកកអន្លង់វែង ត្រូវខ្នង ខាងស្ដាំ ត្រងបោះដៃផុត ចំនួនមួយកាំបិត បណ្ដាលអោយរងរបួសធ្ងន់ បានបញ្ជូនដល់មន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង បានរយះ ពេល១០នាទី ជនរងគ្រោះត្រូវបានដាច់ខ្យល់ស្លាប់នៅក្នុងមន្ទីរពេទ្យបង្អែកស្រុក។
សមត្ថកិច្ចបានឲ្យដឹងទៀតថា តាមចម្លើយសារភាពរបស់ជនសង្ស័យ ឈ្មោះ សេង បូរី ថា ខ្លួននិងជនរងគ្រោះធ្លាប់មានទំនាស់គ្នាពីពេលមុន លុះឃើញជនរងគ្រោះឈប់ម៉ូតូមុខរោងសិប្បកម្មទឹកកក ខ្លួនបានយកដាវរត់ទៅចាក់តែម្ដង។
.ករណីនេះក្រោយពីកើតហេតុភ្លាមៗសមត្ថកិច្ចយើងបានចុះដល់កន្លែងកើតហេតុ យកជនរងគ្រោះទៅមន្ទីរពេទ្យ និងឈានទៅស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យដែលដៃដល់ចំនួន០១នាក់ និងបក្សពួកចំនួន៤នាក់ យកមកកាន់អធិការដ្ឋាននគរបាលស្រុកអន្លង់វែង ដើម្បីសាកសួរ និងចាប់យកដាវចំនួន១ដើម ដែលមានប្រឡាក់ឈាមនៅចុងដាវ ។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តឧត្តរមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close