អន្តរជាតិ

ការបោះឆ្នោត​ពាក់កណ្ដាល​អាណត្តិ​នៅ​សហរដ្ឋអាមេរិក​បាន​ចាប់ផ្តើម​ហើយ​

ការបោះឆ្នោត​ពាក់កណ្ដាល​អាណត្តិ​នៅ​សហរដ្ឋអាមេរិក​ ​ដែល​ធ្វើឡើង​រយៈពេល៤ឆ្នាំ​ម្ដង​ ​បាន​ចាប់ផ្តើម​ហើយ​ ​កាលពី​ថ្ងៃទី​ ​៦ខែវិច្ឆិកា​ ​២០១៨​ ​ជា​ការបោះឆ្នោត​ដើម្បី​ជ្រើសរើស​សមាជិក​សេតវិមាន​ ​និង​សមាជិករដ្ឋសភា​អាមេរិក​។​

​សម្រាប់​កៅអី​នៅក្នុង​សេតវិមាន​ ​មាន​ចំនួន​ ​៤៣៥កៅអី​ដែល​គណបក្ស​នី​មួយ​ៗ​ត្រូវ​ឈ្នះ​យ៉ាងហោចណាស់​ ​២១៨កៅអី​ដើម្បី​ដឹកនាំ​។​ ​ខណៈ​ពេល​ដែល​ក្នុង​រដ្ឋសភា​មាន​កៅអី​ចំនួន​ ​១០០​ ​ដែល​បក្ស​នី​មួយ​ៗ​ត្រូវ​ឈ្នះ​យ៉ាង​ហោច​ ​៥១កៅអី​ដើម្បី​ដឹកនាំ​។​ ​យោង​តាម​គម្រោង​បោះឆ្នោត​នៅ​អាមេរិក​ឲ្យដឹង​ថា​ ​ក្នុង​ឆ្នាំនេះ​មាន​អ្នកចូលរួម​កើនឡើង​ច្រើនលើស​លប់​រហូតដល់​ជាង​ ​៤០លាន​នាក់​ ​បើ​ធៀប​នឹង​តួលេខ​ក្នុង​ឆ្នាំ​ ​២០១៤​ ​មាន​ត្រឹម​ជាង​ ​២៧,៥លាន​នាក់​ប៉ុណ្ណោះ​។​

​ប្រជាជន​អាមេរិក​ដែល​មាន​សិទ្ធិ​បោះឆ្នោត​នឹង​សម្រេច​ថា​តើ​គណបក្ស​ប្រជាធិបតេយ្យ​ ​ឬក៏​គណបក្ស​សាធារណរដ្ឋ​ ​ជា​អ្នកគ្រប់គ្រង​ ​សភា​ទាំងពីរ​របស់​សហរដ្ឋអាមេរិក​។​ ​ការិយាល័យ​បោះឆ្នោត​នៅ​តាម​រដ្ឋ​នៃ​ឆ្នេរ​ភាគ​ខាងកើត​ដូចជា​រដ្ឋ​ ​Maine​,​ ​New​ ​Hampshire​,​ ​New​ ​Jersey​,​ ​New​ ​York​ ​និង​ ​Virginia​ ​បាន​ចាប់ផ្ដើម​បើកទ្វារ​ហើយ​ ​ជាមួយ​ការ​រំពឹង​ថា​ចំនួន​អ្នកចូលរួម​បោះឆ្នោត​នឹង​មាន​អា​ត្រា​ខ្ពស់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Show More

Related Articles

Close