សន្តិសុខសង្គម

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បើក​សិក្ខាសាលា​ក្រោម​ប្រធានបទ ស្តីពី ចក្ខុវិស័យ​ក្នុងការ​សាងសង់​វិមាន​ឈ្នះ​-​ឈ្នះ

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នៅ​ព្រឹក​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ បាន​អញ្ជើញ​ជា​អធិបតីភាព បើក​សិក្ខាសាលា​ក្រោម​ប្រធានបទ ស្តីពី ចក្ខុវិស័យ​ក្នុងការ​សាងសង់​វិមាន​ឈ្នះ​-​ឈ្នះ «​ព្រឹត្តិការណ៍​បង្កើត​ព្រឹត្តិការណ៍​» ដើម្បី​រៀបចំ​ពិធី​សម្ពោធ​វិមាន​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​-​ឈ្នះ និង​អបអរសាទរ​ខួប​លើក​ទី​២០ នៃ​ការបញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា និង​ការអនុវត្ត​ប្រកបដោយ​ជោគជ័យ​នយោបាយ​ឈ្នះ​-​ឈ្នះ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

​សិក្ខាសាលា​នេះ ធ្វើឡើង​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី និង​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​, លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​, នាយ​ឧ​ត្ត​ម​សេនីយ៍ នាង ផាត រដ្ឋលេខាធិការ​ក្រសួងការពារជាតិ​, នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យ និង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងការពារជាតិ​, នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ​, នាយ​ឧ​ត្ត​ម​សេនីយ៍ ណឹ​ម សុវត្ថិ អគ្គនាយក និង​ប្រធាន​ក្រុមការងារ​សិក្សា ស្រាវជ្រាវ​សាងសង់​វិមាន​ឈ្នះ​-​ឈ្នះ​, នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ អគ្គ​មេបញ្ជាការរង នាយសេនាធិការ​ចម្រុះ​នៃ​កងយោធពល​ខេមរភូមិន្ទ​, នាយ​ឧ​ត្ត​ម​សេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋាន​យោធ​សេវា ក្រសួងការពារជាតិ តំណាង​ក្រសួង​ពាក់ព័ន្ធ រួមទាំង​ថ្នាក់ដឹកនាំ​រាជធានី​-​ខេត្ត​យ៉ាងច្រើន​កុះករ​ផងដែរ​។​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Show More

Related Articles

Close