សន្តិសុខសង្គម

ជន​ជាតិចិន​មួយក្រុម ជាមួយ​ថ្នាំញៀន និង​កាំភ្លើងខ្លី ត្រូវបាន​កម្លាំង​សមត្ថកិច្ច​បង្ក្រាបបាន នៅ​ខេត្ត​ព្រះសីហនុ​

​ខេត្ត​ព្រះសីហនុ​៖ ជនជាតិ​ចិន​ចំនួន​៥​នាក់ ក្នុងនោះ​មាន​ស្រី​ម្នាក់ ដែល​ពាក់ព័ន្ធ​ការជួញដូរ​គ្រឿងញៀន​ដ៏​សកម្ម និង​មាន​កាំភ្លើងខ្លី​ជាប់​ខ្លួន​នោះ ត្រូវបាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ ខេត្ត​ព្រះសីហនុ ចុះ​បង្ក្រាបបាន​ជាក់ស្ដែង​នៅវេលា​ម៉ោង​១​យប់ ឈានចូល​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ ក្នុង​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ​។​

​យោងតាម​ប្រភពព័ត៌មាន ដែល​ភ្នាក់ងារ សារ​ព័​ត៍​មាន ទទួលបាន​នៅ​ព្រឹក​នេះ ជនជាតិ​ចិន​ទាំង​៥​នាក់ រួមជាមួយ​ថ្នាំញៀន និង​កា​ភ្លើង​ខ្លី​នោះ កំពុង​ស្ថិតក្រោម​ការសួរនាំ នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។​

​យ៉ាងណាក៏ដោយ ជុំវិញ​ប្រតិបត្តិការ​នេះ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ មិនទាន់​អាច​បញ្ជាក់​លម្អិត អំពី​ប្រតិបត្តិការ​នេះ​នៅឡើយ​ទេ​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Show More

Related Articles

Close