ព័ត៌មានជាតិ

ថ្ងៃនេះ​ ​កម្ពុជា​ប្រារព្ធ​ខួប​ទី៦៥​ ​ថ្ងៃបុណ្យ​ឯករាជ្យជាតិ​

៩វិច្ឆិកា១៩៥៣​ ​៩វិច្ឆិកា២០១៨​ ​គឺជា​ខួប៦៥ឆ្នាំ​ ​នៃ​ការ​ទាមទារ​ឯករាជ្យ​ ​របស់​ព្រះករុណា​ព្រះ​បរម​រតន​កោដ្ឋ​ ​ព្រះបាទ​ ​នរោត្តម​ ​សីហនុ​ ​ពី​ប្រទេស​បារាំង​មកវិញ​ ​ក្រោយពី​ប្រទេស​កម្ពុជា​ ​ស្ថិតនៅ​ក្រោម​អាណាព្យាបាល​បា​រាំង់​អស់​ជិត​មួយ​សតវត្សរ៍​ ​ពោ​គឺ​ចាប់តាំងពី​ឆ្នាំ១៨៦៣​ ​មក​។​

​មុននឹង​ឈាន​ដល់​ការ​ទាមទារ​ឯករាជ្យ​ពេញ​បរិបូរណ៍​ពី​ប្រទេស​បារាំង​ត្រឡប់មកវិញ​ ​ព្រះករុណា​ព្រះ​មហា​វីរក្សត្រ​ ​ព្រះអង្គ​បាន​តស៊ូ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ ​ដោយ​ក្នុង​នោះ​ ​ដំបូង​ឡើយ​នៅ​ឆ្នាំ១៩៤៩​ ​ព្រះអង្គ​បាន​ទាមទារ​ឲ្យ​ប្រទេស​បារាំង​ ​បញ្ឈប់​នូវ​សន្ធិសញ្ញា​ ​អាណាព្យាបាល​ ​ដែល​បាន​ចុះហត្ថលេខា​ ​នៅ​ឆ្នាំ១៨៦៣​ ​និង​ឆ្នាំ១៨៨៤​។​

នៅ​ឆ្នាំ១៩៤៩​ ​ដដែល​ ​ព្រះអង្គ​បាន​ឡាយ​ព្រះ​ហត្ថលេខា​ ​លើ​សន្ធិសញ្ញា​ឯករាជ្យ​ ​ដែល​ប្រទេស​បារាំង​ ​ព្រម​ទទួលស្គាល់​តាមផ្លូវ​ច្បាប់​នូវ​ឯករាជ្យ​ ​របស់​ព្រះរាជា​អាណាចក្រ​កម្ពុជា​។​ ​សន្ធិសញ្ញា​ឆ្នាំ​ ​១៩៤៩​ ​លុបចោល​នូវ​ ​សន្ធិសញ្ញា​ ​អាណាព្យាបាល​ឆ្នាំ១៨៦៣​ ​និង​ឆ្នាំ១៨៨៤​។​

នៅ​ថ្ងៃទី​ ​១៥​ ​មិថុនា​ ​ឆ្នាំ១៩៥២​ ​សម្ដេចព្រះ​បាទ​ ​នរោត្តម​ ​សីហនុ​ ​ទ្រង់​បាន​ថ្លែង​ជា​ឱឡារិក​ថា​ ​ព្រះអង្គ​នឹង​ខិតខំ​ស្វែងរក​ឯករាជ្យ​បរិបូរ​ណ៏​ ​ជូន​ជាតិ​មាតុភូមិ​ ​ឲ្យបាន​ដាច់ខាត​ ​ក្នុងរយៈពេល៣ឆ្នាំ​។​ ​ក្នុង​ពេលនោះ​ ​ដោយមាន​សហការី​ ​ជួយ​គាំទ្រ​ផង​ ​ព្រះអង្គ​ទ្រង់​យាង​ទៅកាន់​ប្រទេស​បារាំង​ ​ក្នុង​ខែកុម្ភៈ​ ​ឆ្នាំ១៩៥៣​។​ ​នៅ​ទីនោះ​ ​ព្រះអង្គ​បាន​ផ្ញើ​សារលិខិត​ ​ជូន​លោក​ ​វ៉ាំ​ង​សង់​ ​អូ​រី​យ៉ូ​ល​ ​ប្រធានាធិបតី​ ​នៃ​សាធារណរដ្ឋ​បារាំង​ ​ចំនួន៣លើក​ ​៖​

ដោយ​លើក​ទី១​ ​ថ្ងៃទី៥​ ​មីនា​ ​ឆ្នាំ១៩៥៣​ ​ពីទី​ក្រុង​ណា​ពូល​

លើក​ទី២​ ​ថ្ងៃទី១៨​ ​មីនា​ ​ឆ្នាំ១៩៥៣​ ​ពីទី​ក្រុង​ណា​ពូល​

លើក​ទី៣​ ​នៅ​ថ្ងៃទី៣​ ​មេសា​ ​ឆ្នាំ១៩៥៣​ ​ពី​ ​ទីក្រុង​ផុង​តែ​ណឺ​ប្លូ​

ដោយ​រដ្ឋាភិបាល​បារាំង​ ​ពុំ​មាន​អើពើ​អ្វី​នឹង​សំណើ​នោះ​ ​ព្រះអង្គ​ទ្រង់​សម្រេច​ព្រះទ័យ​ ​យាង​ទៅ​ធ្វើ​យុទ្ធនាការ​ ​ទាមទារ​ឯករាជ្យ​ ​នៅក្នុង​ប្រទេស​ ​កាណាដា​ ​និង​សហរដ្ឋអាមេរិក​។​

នៅ​កាណាដា​ ​ក្នុង​ទីក្រុង​ម៉ុង​រេ​អាល់​ ​សម្ដេចព្រះ​នរោត្តម​ ​សីហនុ​ ​បាន​ថ្លែង​ទៅ​អ្នកសារព័ត៌មាន​ ​ដោយ​សង្កត់ធ្ងន់​ ​លើ​បញ្ហា​ពីរ​ ​ទាក់ទង​នឹង​កម្ពុជា​ ​និង​បារាំង​ ​ដែល​ជា​តំណាង​ប្រទេស​លោកសេរី​ ​ក្នុង​ឥណ្ឌូចិន​ ​៖​ ​ទី១​ ​គឺ​បញ្ហា​ប្រយុទ្ធ​ប្រឆាំង​ ​នឹង​ពួក​កុម្មុយនីស្ត​ ​និង​ចំណុច​ទី២​ ​គឺ​បញ្ហា​ឯករាជ្យ​ ​បរិបូរណ៍​ ​សម្រាប់​កម្ពុជា​។​

យោង​លើ​បញ្ហា​នេះ​ ​ព្រះអង្គ​ទ្រង់​បញ្ជាក់​ថា​ ​ប្រជាពលរដ្ឋ​ខ្មែរ​ ​ពុំ​ត្រូវការ​រប​បកុម្មុយ​នី​សទេ​ ​ព្រោះថា​ប្រជាពលរដ្ឋ​ខ្មែរ​ម្នា​ក់ៗ​ ​សុទ្ធតែ​មាន​ដីធ្លី​ជា​កម្មសិទ្ធិ​ ​សម្រាប់​បង្កបង្កើនផល​របស់​ខ្លួន​។​ ​បញ្ហា​ដែលគេ​ចង់បាន​នោះ​ ​គឺ​ឯករាជ្យ​បរិបូរណ៍​ ​សម្រាប់​ប្រទេសជាតិ​។​ ​ចំណែក​ពួ​ក​កុម្មុយ​នីស​ ​គេ​មើលឃើញ​ថា​ ​ប្រទេស​កម្ពុជា​ ​ជាទី​តាំង​មួយ​ប្រសើរ​ ​សម្រាប់​ពួកគេ​។​

ដោយឡែក​ ​នៅ​សហរដ្ឋអាមេរិក​ ​ព្រះអង្គ​ទ្រង់​ធ្វើ​សេចក្ដីថ្លែង​ការណ៍​មួយ​ ​ដែល​ត្រូវ​បាន​សារព័ត៌មាន​ដ៏​ធំ​មួយ​ ​ឈ្មោះ​ ​New​ ​York​ ​Times​ ​ចុះផ្សាយ​ក្នុង​ទំព័រ​ទី១របស់​គេ​ ​នៅ​ថ្ងៃទី១៩​ ​មេសា​ ​ឆ្នាំ១៩៥៣​ ​ដែល​ធ្វើឲ្យ​ពិភពលោក​ទាំងមូល​ ​មានការ​ភ្ញាក់ផ្អើល​។​

ដោយ​ខ្លឹមសារ​នោះ​មាន​ជាអាទិ៍​ថា​ ​“​.​.​.​ ​បើ​បារាំង​ ​មិន​យល់ព្រម​ ​ប្រគល់​ឯករាជ្យ​ ​ឲ្យ​កម្ពុជា​ទេ​នោះ​ ​នឹង​មាន​គ្រោះថ្នាក់​មួយ​យ៉ាង​ពិតប្រាកដ​ ​គឺថា​ប្រជាពលរដ្ឋ​ខ្មែរ​ ​នឹង​ក្រោកឈរ​ឡើង​ ​ប្រឆាំង​នឹង​បារាំង​ ​ហើយ​គេ​នឹង​ងាក​ទៅ​រក​ចលនា​វៀតមិញ​ ​ដែល​ដឹកនាំ​ដោយ​ពួក​កុំ​មុយ​នីស​”​។​

សម្ដេចព្រះ​បរម​រតន​កោដ្ឋ​ ​បាន​លើកឡើង​ថា​ ​ក្នុងករណី​មានការ​គំរាមកំហែង​ ​ប្រជាពលរដ្ឋ​ប្ដេជ្ញា​ថា​ ​”​ពួក​បារាំង​ទាំងអស់​ ​ដែល​នៅក្នុង​ស្រុកខ្មែរ​ ​នឹង​ត្រូវ​ឡោមព័ទ្ធ​ ​ហើយ​ជីវិត​ចុងក្រោយ​របស់​ពួកគេ​ ​នឹង​មកដល់​ ​.​.​.​”​។​

ព្រះ​បញ្ញាញាណ​ខាងលើ​នេះ​ ​បាន​ធ្វើឲ្យ​មតិ​សកលលោក​ ​ពិសេស​លោកខាងលិច​ ​តម្រូវឲ្យ​រដ្ឋាភិបាល​បារាំង​ ​ព្រម​ចូលរួម​ធ្វើការ​ចរចា​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ ​ស្ដីពី​ឯករាជ្យ​បរិបូរណ៍​ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

នៅ​ថ្ងៃទី៩​ ​ខែវិច្ឆិកា​ ​ឆ្នាំ១៩៥៣​ ​ដោយ​ស្នា​ព្រះ​ហស្ថ​ ​ដ៏​ឧត្ដុង្គ​ឧត្ដម​របស់​ព្រះអង្គ​ ​កម្ពុជា​ក៏បាន​ទទួល​ឯករាជ្យ​ទាំងស្រុង​ ​ពីសា​ធារ​ណ​រដ្ឋ​បារាំង​។​ ​ហើយ​នៅពេល​នោះ​ប្រជារាស្ត្រ​កម្ពុជា​ទូទាំង​ប្រទេស​ ​បាន​ថ្វាយព្រះ​កិត្តិនាម​ព្រះអង្គ​ជា​ ​”​ព្រះ​មហា​វីរបុរស​ជាតិ​ ​-​ព្រះបិតា​ឯករាជ្យជាតិ​”​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Show More

Related Articles

Close