គណៈកម្មការប្រើប្រាស់ដីរដ្ឋថ្នាក់ខេត្ត​ ប្រជុំផ្សព្វផ្សាយអនុក្រឹត្យរាជរដ្ឋាភិបាល​ ស្តីពីដីសម្បទានសង្គមកិច្ច

ខេត្តព្រះសីហនុ៖ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មការប្រើប្រាស់ដីរដ្ឋថ្នាក់ខេត្ត បានអញ្ជើញជាអធិបតីក្នុងការប្រជុំផ្សព្វផ្សាយអនុក្រឹត្យ ស្តីពីដីសម្បទានសង្គមកិច្ចរបស់រាជរដ្ឋាភិបាល។

ឯកឧត្តម យន្ត មីន មានប្រសាសន៍ថា៖ជុំវិញបញ្ហាដីសម្បទានសង្គមកិច្ចនេះដែរគឺជាបញ្ហាសំខាន់។ក្នុងនាមរដ្ឋបាលខេត្តត្រូវតែខិតខំរិៈរកគន្លឹះដោះស្រាយជូនប្រជាពលរដ្ឋក្រីក្រនិងអតីតយុទ្ធជនតាមលទ្ធភាព។ករណីនេះ ឯកឧត្តម យន្ត មីន បញ្ជាក់ថានឹងភិភាក្សាលំអិតបន្ថែមទៀតដើម្បីកំណត់លក្ខណៈវិនិច្ឆ័យអោយច្បាស់លាស់សិនមុននឹងធ្វើការផ្តល់ជូន។ អភិបាលក៏បានរំលេចថាគួរពិនិត្យមើលអោយច្បាស់ចំពោះ ឯកឧត្តមថា កន្លងមកបញ្ហាដីធ្លីមួយកន្លែងមានការកាន់ជាន់គ្នាច្រើនគ្នាធ្វើអោយមានការស្មុគស្មាញជាខ្លាំង។

ករណីនេះ មានមេភូមិ មេឃុំមួយចំនួនត្រូវតុលាការកោះហៅសួរនាំជាបន្តបន្ទាប់ហើយ។ ដូច្នេះចាប់ពេលនេះតទៅអាជ្ញាធរភូមិឃុំត្រូវពិនិត្យការងារអោយបានច្បាស់លាស់ឡើងវិញ។ ក្នុងនាមជាអ្នកបម្រើពលរដ្ឋត្រូវតែទទួលពាក្យបណ្តឹងប្រជាជននិងនាំគ្នាដោះស្រាយជូនគាត់តាមច្បាប់ដោយការទទួលខុសត្រូវខ្ពស់ ប៉ុន្តែប្រសិនជាមិនអាចដោះស្រាយបានត្រូវបញ្ជូនបន្តមកថ្នាក់លើជួយដោះស្រាយបន្ត ធ្វើយ៉ាងដើរតួនាទីអោយសមជាមន្ត្រីរបស់ប្រជាជន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close