រដ្ធបាលខេត្តព្រះសីហនុប្រេីកណ្តាប់ដៃដែកលេីក្រុមអាណាធិបតេយ្យចាប់ដីនិងអ្នកនៅពីក្រោយខ្នង

(ព្រះសីហនុ)៖ នៅ​រសៀល​ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ​ថា ចំពោះ​ករណីនេះ​អភិបាលខេត្ត​ព្រះសីហនុ បាន​បញ្ជា​ឲ្យ​បញ្ជូន​ក្រុម​នេះ​ទៅកាន់​តុលាការ ដើម្បី​កាត់ទោស​ប្រសិនជា​រកឃើញថា​ល្មើសច្បាប់​មែន​នោះ។ ជាមួយគ្នានេះ រដ្ឋបាលខេត្ត​ព្រះសីហនុ មិន​គាំទ្រ​ដាច់ខាត​រាល់​អំពើ​ល្មើសច្បាប់​ទាំងឡាយ ជាពិសេស​ការរំលោភ​ដីធ្លី​របស់​ប្រជាពលរដ្ឋ​នេះ។

អភិបាលខេត្ត​ព្រះសីហនុ លោក យន្ត មីន បាន​ដាក់ចេញ​បទបញ្ជា​ដល់​កងរាជអាវុធហត្ថ​ខេត្ត និង​អភិបាលស្រុក​ព្រៃនប់ ឲ្យ​ចុះបង្ក្រាប​ក្រុម​អានាធិបតេយ្យ​ប្រដាប់អាវុធ​មួយក្រុម ដែល​បាននិងកំពុង​រំលោភ​កាន់កាប់​ដីធ្លី និង​កាប់បំផ្លាញ​ផលដំណាំ របស់​ប្រជាពលរដ្ឋ​នៅ​ចំនុច​តំបន់​កោះក្របី ភូមិ​ស្រែ​ចាម​លើ ឃុំ​អូរជ្រៅ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដោយមាន​មេខ្លោង​បញ្ជា​ពីក្រោយ​ខ្នង។ លទ្ធផល កងរាជអាវុធហត្ថ បាន​ឃាត់ខ្លួន​ពួក​អានាធិបតេយ្យ​នេះ​បាន​ចំនួន០៧នាក់ និង​បាន​ដកហូត​អាវុធ​ចំនួន០២ដើម ព្រមទាំង​សំភារៈ​បទល្មើស​មួយចំនួនទៀត កាលពី​ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១។ ចំពោះ​ក្រុម​អនាធិបតេយ្យ​ទន្ទ្រាន​ដីធ្លី រួមទាំង​មេខ្លោង​នៅ​ពី​ក្រោយខ្នង​ទាំងអស់ ត្រូវ​ដកខ្លួន​ចេញ​ឲ្យ​ឆាប់​បើ​មិន​ចង់​ជាប់ទោស។ ចាប់ពីពេលនេះ​ទៅ​រដ្ឋបាលខេត្ត នឹង​រិត​បន្តឹង​ការអនុវត្ត​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់ ព្រោះ​កន្លងមក​អប់រំ​ណែនាំ​យូរណាស់​មកហើយ តែ​អ្នកខ្លះ​ហាក់​មិនបាន​ចូលរួម​សហការ​សោះ។

ករណីនេះ​កម្លាំង​អាវុធហត្ថ បាននិងកំពុង​បន្ត​នីតិវិធី ព្រមទាំង​តាម​ស្វែងរក​បក្ខពួក​មេខ្លោង​ដែល​នៅ​ពីក្រោយ​ខ្នង​មក​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់។

ក្រុម​ប្រដាប់អាវុធ​ទាំងនេះ បាន​ចូលមក​រំលោភ​យក​ដីធ្លី និង​កាប់បំផ្លាញ​ផលដំណាំ​របស់​ពួកគាត់ ព្រមទាំង​គំរាមកំហែង ប្រសិនបើ​ប្រជាពលរដ្ឋ​ណា​ហ៊ាន​ចេញមុខ​តវ៉ា។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ក្រុម​ប្រដាប់អាវុធ​ទាំងនេះ ពេលខ្លះ​បាញ់បោះ​ពេលយប់ ដែល​បង្ក​ភាពភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ​ទៀតផង។

ប្រតិបត្តិ​ការបង្ក្រាប​ក្រុម​អានាធិបតេយ្យ​នេះ ប្រជាពលរដ្ឋ​សាទរ​យ៉ាងខ្លាំង និង​បាន​ថ្លែងអំណរគុណ​ដល់​អភិបាល​ខេត្ត អភិបាលស្រុក និង​កង​រាជ​អាវុធ​ខេត្ត កងរាជអាវុធហត្ថ​ស្រុក ដែល​បានផ្តល់​យុត្តិធម៌​ជូន​ពួកគាត់។ ក្នុងនោះ​ប្រជាពលរដ្ឋ បាន​ទទូច​ដល់​អភិបាលខេត្ត និង​អាជ្ញា​ធរមាន​សមត្ថកិច្ច ឲ្យ​ស្វែងរក​មេខ្លោង​ដែល​នៅ​ពីក្រោយ​ខ្នង ជនប្រដាប់អាវុធ​មួយ​ក្រុម​នេះ​ឲ្យ​មក​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់៕គួរបញ្ជាក់ថាចំពោះចំណាត់ដ៏ក្តៅគគុករបស់រដ្ធបាលខេត្តព្រះសីហនុមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ធនិងសូមអោយការទប់ស្កាត់បង្រ្កាបក្រុមអាណាធិបតេយ្យទន្រ្ទានដីព្រៃរបស់រដ្ធអោយដូចភ្លៀងរលឹមកុំធ្វេីតែប្រជាពលរដ្ធតូចទាបទុកអាធំជាឆ្នាំងបាយ​?ដូចពាក្យចាស់ពោលថាគោះទឹកអោយត្រីចូលមងណា?ពាក់ពន្ធ័និងការបង្រ្កាបក្រុមអាណាធិបតេយ្យទន្រ្ទានដីនៅខេត្តព្រះសីហនុនេះក្រុមអ្នកតាមដានសង្គមបានសម្តែងនូវក្តីអបអរសាទរយ៉ាងខ្លាំងនូវចំណាត់ការរបស់រដ្ធបាលខេត្តព្រះសីហនុលោកយន្ត​មីន​ប៉ុន្តែក្រុមអ្នកតាមដានសង្គមសំណូមពរសូមអោយចំណាត់ការបង្រ្កាបនិងទប់ស្កាត់ក្រុមដេីររំលោភយកដីប្រជាពលរដ្ធនិងដីរបស់រដ្ធសូមអោយមានចំណាត់ការស្មេីមុខច្បាប់និងស្មេីភាពកុំធ្វេីតែអាតូចតាចនិងរក្សាទុកក្រុមអ្នកធំដេីម្បីលក់ចែកលុយគ្នាដូចករណីដីតំបន់ប៉ោយម៉ាចូវកន្លងមក​៕ពាក់ពន្ធ័និងការលេីកឡេីងរបស់ក្រុមអ្នកតាមដាននិងប្រជាពលរដ្ធនិងក្តីកង្វល់នេះខ្មែរ៧មករាបានសំុការពន្យល់ពីលោកយន្ត​មីន អភិបាលខេត្តព្រះសីហនុលោកបានប្រាប់ខ្មែរ៧មករាតាមទូរសព្ឌ័កាលពីព្រឹកថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០១៨អោយដឹងថាពាក់ពន្ឌ័និងការបង្រ្កាបនិងទប់ស្កាត់ក្រុមអ្នដេីរចាប់ដីអណាធិបតេយ្យនៅក្នុងខេត្តព្រះសីហនុនេះខាងកម្លាំអាវុធហត្តខេត្តកំពុងចាត់ការបញ្ជូនទៅស្តាប័នតុលាដេីម្បីមានវិធានការ៕លោកអភិបាលខេត្តបានបន្តថាចាប់ពីថ្ងៃនេះទៅរដ្ឌបាលខេត្តនិងប្រេីកណ្តាប់ដៃដែកនិងបង្រ្កាបក្រុមអាណាធិបតេយ្យនិងមេខ្លោងដែលនៅពីក្រោយការទន្រ្ទានដីព្រៃរបស់រដ្ធដោយមិនអត់ឱនបានឡេីយព្រោះកន្លងមកអាជ្ញាធរខេត្តធ្លាប់បានធ្វេីសេចក្តីជូនដំណឹងនិងហៅមកធ្វេីកិច្ចសន្យាជាច្រេីនដងច្រេីនសារអោយបញ្ឃប់និងដកខ្លួនចេញពីការរុករានទន្រ្ទានដីព្រៃរបស់រដ្ឌជាបន្ទាន់បេីពុំដូច្នេាះទេអាជ្ញាធរខេត្តនិងមានចំណាត់ការទៅតាមផ្លូវច្បាប់៕លោកយន្ត​មីន​បានបន្តថាចាប់ពីថ្ងៃនេះទៅរដ្ឌបាលខេត្តព្រះសីហនុបានស្នេីអោយអ្នកពាក់ពន្ធ័និងអ្នកនៅពីក្រោយត្រូវតែដកខ្លួនចេញបេីមិនដូច្នោះទេនិងត្រូវប្រឈមចំពោះមុខច្បាប់​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close