ស្លាប់៧នាក់ក្នុងការបាញ់ប្រហារទៅលើស្ថានទូតចិននៅទីក្រុង ការ៉ាជី ប៉ាគីស្ថាន

សារព័ត៌មាន SCMP បានផ្សយាថា មនុស្ស៧នាក់ស្លាប់ ក្នុងហេតុការវាយប្រហារទៅលើស្ថានទូតចិន នៅក្នុងទីក្រុង ការ៉ាជី ប្រទេសប៉ាគីស្ថាន ហើយក្រុមភេរវកម្មនៅក្នុងតំបន់ បានប្រកាសទទួលស្គល់ថាជាសកម្មភាពរបស់ខ្លួន។

រដ្ឋាភីបាលទីក្រុងប៉េកាំងបានថ្កោលទោសយ៉ាងខ្លាំង ដល់ការវាយប្រហារ ទៅលើស្ថានទូតនៅ ទីក្រុង ការ៉ាជី កាលពីថ្ងៃទី២៣ខែវិច្ឆិកា បានសម្លាប់មនុស្ស៧នាក់ ក្នុងនោះមានប៉ូលិស២នាក់ និងពលរដ្ឋ២នាក់ ។

ខ្មាន់កាំភ្លើង ៣នាក់ បំពាក់ដោយកាំភ្លើងយន្តបានព្យាយាមចូលក្នុងស្ថានទូតចិន នៅវេលាម៉ោង៩និង៣០នាទីព្រឹក ។ខ្មាន់កំាភ្លើងទាំងនោះត្រូវបានកម្លាំងសន្តិសុខរារាំង ហើយមានការបាញ់ប្រហារគ្នាកើតឡើង ។ ជនដៃដល់៣នាក់ត្រូវបានបាញ់សម្លាប់ ចំណែកបុគ្គលិកសន្តិសុខ ២នាក់ជនជាតិប៉ាគីស្ថានក៏បានស្លាប់ផងដែរ ។ ចំណែក មន្ត្រីស្ថានទូត នឹងគ្រួរសារមានសុវត្ថភាព។

រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាងយី បានឲ្យដឹងថា រាល់ការខិតខំដើម្បីបំផ្លាញទំនាក់ទំនង ដ៏ល្អរវាងចិន និង ប៉ាគីស្ថាន នឹងត្រូវបរាជ័យ ។ នៅក្នុងជំនួបពិភាក្សាតាមទូរស័ព្ទ ក្រោយហេតុការបាញ់ប្រហារភ្លាមៗ រវាងរដ្ឋមន្ត្រីការបរទេស ចិន និងប៉ាគីស្ថាន ភាគីចិនបង្ហាញពីទំនុកចិត្ត ទៅលើ សម្ថភាព រក្សាសន្តិសុខស្ថេរភាពនៅក្នុងប្រទេសប៉ាគីស្ថាន ។

ក្រុមឧទ្ទាម រំដោះ Balochistan បានប្រកាស ទទួលខុសត្រូវពីការវាយប្រហារខាងលើ ។ ក្រុមភេរវកម្មខាងលើ ចាត់ទុកថាទីក្រុងប៉េកាំងជាអ្នករៀបចំ ចងបំផ្លាញអនាគត់របស់ Balochistan ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close