សមត្ថកិច្ចខេត្តរតនគិរីឃើញគំនរឈើជាច្រើនរបស់មេឈ្មញហូវ​ជីវ៉ៃមិនហ៊ានបង្ក្រាប​?

តាមសេចក្តីរាយការណ៏ពីស្រុកអណ្តូងមាសនៅចំណុចចម្ការស្វាយចន្ទីមានផ្ទុកគំនរឈើរាប់រយដុំ ដែលមានម្ចាស់ឈ្មោះ

ហូ ជីវៃ និងលោកណាក់(ហៅក្បាលធំ)មន្ត្រីអាវុធហត្ថខេត្តរតនគីរីនិងជាមេឈ្មួញដ៏ល្បីនិងកំពុង ប្រព្រឹត្តបទល្មើសព្រៃឈើយូរឆ្នាំមកហើយ នៅខេត្តរតនគិរី ដែលមហាជនសុទ្ធតែបានដឹង និងស្គាល់ តែរហូតមកទល់ពេលនេះ ឈ្មួញឈ្មោះហូវ ជីវ៉ៃមេឧក្រិដ្ធកម្មព្រៃឈេីប្រចាំភូមិភាគឦសាន្ត នៅតែដំណើរការបានយ៉ាងរលូនដដែល ដែលធ្វើឲ្យសាធារណជនគិតថា គឺជាការត្រូវរ៉ូវគ្នាជាប្រព័ន្ធ ក្នុងការទទួលប្រយោជន៍ ពីបទល្មើសព្រៃឈើ របស់សមត្ថកិច្ចខេត្តរតនគិរីឃើញគំនរឈើជាច្រើនរបស់មេឈ្មញហូវ​ជីវ៉ៃមិនហ៊ានបង្ក្រាប​?លោកហូវ ជីវៃជនជាតិវៀតណាមនិងបក្សពួកមួយដំបរស្វា៕ជាក់ស្តែងកាលពី

ថ្មីៗនេះមានព័ត៌មាន នៅភូមិមាលូ ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី បានផ្ដល់ព័ត៌មានឲ្យដឹងថា នៅដែនព្រៃសហគមន៍ខាងលើ បានត្រូវឈ្មួញវៀតណាមជាច្រើននាក់ ប្រើកម្មករ ចូលកាប់ និងដឹកជញ្ជូនចេញទៅប្រទេស វៀតណាម ម៉ាសេរី និងខ្លាំងក្លា ដោយមានឈ្មោះ ហូវ ជីវ៉ៃ និងលោកណាក់នៅពីក្រោយខ្នង។ប្រភពពីប្រជាសហគមន៍ទាំង២នេះ បានប្រាប់ខ្មែ៧មករាឲ្យដឹងថា បទល្មើសព្រៃឈើ នៅដែនព្រៃ សហគមន៍ខាង លើនេះ គឺស្ថិតនៅក្នុងភូមិសាស្រ្ត ២ ស្រុក គឺស្រុកអូរយ៉ាដាវ និងស្រុកអណ្ដូងមាស ខេត្តរតនគិរី ហើយបទល្មើសនេះ បើមិនត្រូវរ៉ូវគ្នា ជាប្រព័ន្ធនោះទេ គឺមិនដំណើរការបាន យ៉ាងរលូនដូច្នេះទេ ជាពិសេសគឺលោកកែប កត់នាយខណ្ឌរដ្ឋបាលព្រៃឈើរតនគិរី តែម្ដង។

ឯមតិ មហាជននាំគ្នានិយាយថា បទល្មើសព្រៃឈើ នៅខេត្តរតនគិរីអាចដំណេីរការទៅបានដោយមេឈ្មួញមានគ្រឹះដ៏រឹងមាំគឺជាមេប៉េអឹុមខេត្តទេីបបានជាមេឈ្មញឈ្មោះ ហូវជីវ៉ៃនិងឈ្មោះណាក់អាចធ្វេីព្យុះធ្វេីភ្លៀងបាននៅក្នុងអាណាចក្រខេត្តរតនគិរីនេះបានដោយមិនមានការភ័យព្រួយ​៕ពាក់ពន្ធ័និងបញ្ហានាំជនជាតិវៀតណាមចូលកាប់និងអារឈេីនៅក្នុងដែនព្រៃសហគមន៏អណ្តូងមាសខាងលេីខ្មែរ៧មករាមិនអាចសុំការបំភ្លឺបានឡេីយពីលោកហូវ​ជីវ៉ៃដោយទូរសព្ឌ័ខលចូលគ្មានអ្នកទទួល​៕ដោយឡែកលោកកែប​កត់​នាយខណ្ឌរដ្ធបាលព្រៃឈេីខេត្តរតនគិរីមិនអាចសុំការបំភ្លឺបានឡេីយ។តាមសេចក្តីរាយការណ៏បានបន្តថានៅខេត្តរតនគិរីបេីគ្មានការត្រូវគ្នាជាប្រពន្ធ័ទេកុំសង្ឃឹមដឹកឈេីចេញពីព្រៃបានមួយដុំអោយសោះចាប់គ្មានសល់ឡេីយ​?ក្រុមអ្នកឃ្លាំមេីលបទល្មេីសព្រៃឈេីនៅខេត្តរតនគិរីបានសំណូមពរទៅដល់សម្តេចក្រឡាហោម​ស​ខេង​ឧបនាយករដ្ធមន្ត្រីរដ្ធមន្ត្រីក្រសួងមហាផ្ទៃនិងលោកបណ្ឌិតឱម​យិនទៀងប្រធានអង្គភាពប្រឆាំងអំពេីពុករលួយមេត្តាបេីកកញ្ចប់ធ្វេីការសេុីបអង្កេតពីភាពមិនប្រក្រតីការកាប់និងដឹកជញ្ជូនឈេីរបស់មេឈ្មួញហូវ​ជីវ៉ៃនិងអ្នកនៅពីក្រោយខ្នងផងដេីម្បីការពារនិងអភិរក្សព្រៃអោយនៅគង់វង្សដេីម្បីមនុស្សជំនាន់ក្រោយបានស្គាល់និងភាពសំបូរបែបព្រៃឈេីនៅកម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close