ធ្លាយ​ចេញ​ទៀ​ត​ហេីយ​ ​លោក​មិន​ ​ផុន​ ​មេ​ប៉ុស្តិ៍​ខ្លាធំ​ជា​ ​មេ​ឈ្មួញ​កាប់​បំផ្លាញ​ព្រៃឈើ​ ​និង​ ​ប្រពន្ធ​ឈ្មោះ​វ៉ាន់​ ​ចា​ន្នី​ ​(​ហៅ.ច្រឹប​)​ ​បាន​កំពុង​កាប់​ដឹកឈើ​ប្រណិត​ខុសច្បាប់​ ​ដឹក​ឆ្លងដែន​ទៅ​វៀតណាម​ ​តាម​ច្រក​ខ្លាធំ​ទាំងយប់​ទាំង​ថ្ងៃ​ ​គ្មាន​ការ​រំខាន​ដល់​សមត្ថកិច្ច​ ​ស្ថាប័ន​ជំនាញ​ណា​ឡើយ​

​ខេត្តរតនគិរី​៖ ​មេ​ប៉ុ​ស្ដិ៍​ច្រក​ខ្លាធំ​បើកដៃ​ឲ្យ​វៀតណាម​ ​ចូល​កាប់​ឈើ​ក្នុង​ដែន​ការពារ​ ​ទឹកដី​ប្រទេស​កម្ពុជា​ដោយសេរី​ ​ប្រភព​ពី​ប្រជា​សហគមន៍​បាន​អោយ​ដឹង​ថា​ ​លោក​ ​ផុន​ ​មេ​ប៉ុ​ស្តិ៏​ ​ច្រករបៀង​ខ្លាធំ​ ​ចំណុះ​អោយ​ ​វិ​វះ​កា​ពារ​ព្រំដែន​គោក​ ​លេខ​ ​៦២៣​ ​ត្រូវ​បានខាង​មន្ត្រី​បរិស្ថាន​ប្តឹង​ថា​ ​បាន​ឃុបឃិត​អោយ​ឈ្មួញ​វៀតណាម​ ​ចូល​មក​កាប់​បំផ្លាញ​ព្រៃឈើ​ខុសច្បាប់​ ​និង​ ​ដឹកជញ្ជូន​ឈើប្រណិត​ខុសច្បាប់​ ​ដោយ​ប្រើប្រាស់​ឡាន​កែ​ច្នៃ​បស់​វៀតណាម​ធុន​យក្ស​ ​ចំនួន៥គ្រឿង​ចូល​តាម​បន្ទាត់​ព្រំដែន​ ​ដែល​លោ​ក​ផុន​ ​មេ​ប៉ុ​ស្តិ៏​ ​ច្រករបៀង​ខ្លាធំ​ ​កំពុង​គ្រប់គ្រង​ ​ហើយ​ហាម​ដាច់ខាត​មិន​អោយ​អ្នក​សារពត៌មាន​ ​ចូល​ផ្តិត​យក​រូបភាព​ការពិត​នោះ​ទេ​ ​បើសិន​មាន​អ្នក​ហ៊ាន​ចូល​គឺ​មាន​បញ្ហា​ហើយ​ ​ព្រោះ​កន្លែង​សម្ងាត់​លាក់​ឈើប្រណិត​រាប់ពាន់​ម៉ែត្រគីប​ ​មិន​មែន​ទេី​បតែ​ឆ្នាំនេះ​ទេ​ ​គឺ​លាក់​ទុក​រាល់​យូរឆ្នាំ​មក​ហេីយ​។​

​ប្រភព​ពី​សហគមន៍​ភូមិ​សមុទ្រ​លើ​ឃុំ​សេដា​ស្រុក​លំផាត់​បាន​លើកឡើង​ថា​ ​លោ​ក​ផុន​មេ​ប៉ុ​ស្តិិ៍​ច្រក​ខាងលើ​ ​និង​ប្រពន្ធ​ឈ្មោះ​ ​វ៉ាន​ ​ចា​ន្នី​ ​ហៅ​ ​ចែ​ច្រឹប​ ​នេះ​ ​គឺ​មិនមែន​មេ​ឈ្មូញ​ធម្មតា​ទេ​ ​គឺ​ធ្លាប់​រកស៊ី​កាប់​ដឹង​ជញ្ជូន​ឈេី​ទៅ​វៀតណាម​ ​ទ្រង់ទ្រាយ​ធំ​ ​ជា​យូរឆ្នាំមកហើយ​ ​ហើយ​មិន​ឆ្អែតឆ្អន់​ ​និង​របរ​កាប់​ដឹកជញ្ជូន​ឈើប្រណិត​ខុសច្បាប់​ ​ពី​ដែន​ការពារ​ស្រុក​លំផាត់​ទៅ​លក់​ ​ប្រទេស​វៀតណាម​ ​ទាំងយប់​ ​ទាំង​ថ្ងៃ​ ​ក្នុង​មួយ​ថ្ងៃ​ៗ​ ​ជាច្រើន​ម៉ែត្រគីប​ ​គឺ​គេ​កាត់​គល់​កាត់ចុង​ ​ដឹក​ទាំង​វែង​តាម​រថយន្ត​ច្នៃ​ដែល​ហៅថា​ ​ប៉ាកុ​ង​ ​កន្លងមក​ជា​មេ​ឈ្មួញ​ធំ​ទាំង​ប្តី​និង​ប្រពន្ធ​ប្រចាំ​ខេ​ត្ត​រតនះ​គិរី​ ​គឺ​មាន​ខ្នងបង្អែក​យ៉ាង​រឹងមាំ​ ​ឈរ​ចាំ​ជួយ​សម្រប​សម្រូល​គ្រប់ពេលវេលា​ ​គឺ​លោក​ ​ងួន​ ​សុវណ្ណា​ ​មេ​វិ​រះ​ព្រំដែន​ ​តែរ​យះ​ពេល​ថ្មី​ៗ​នេះ​ ​បាន​លេចឮ​ថា​ ​លោក​មេ​វិ​រះ​ខាងលើ​នេះ​ត្រូវ​បាន​ថ្នាក់លើ​ដក​មុខតំណែង​ ​និង​តួនាទី​ហើយ​ប៉ុន្តែ​មិនទាន់​ចេញ​ ​ហើយ​លឺ​ថា​ ​កំពង់​រត់ការ​យ៉ាង​ញ៉ាប់​ដៃ​ញ៉ាប់​ជើង​ ​និង​វេច​លុយរាប់​សែន​ ​ដុល្លារ​ ​ទៅ​ទប់​ថ្នាក់លើ​ដើម្បី​ក្រាញ​អំណាច​ ​ពីព្រោះ​កន្លែង​នេះ​ ​ជា​កន្លែងខ្លាញ់​ក្នុង​មួយ​ខែៗ​រកបាន​ចំណូល​យ៉ាងច្រើន​ដុល្លារ​?​

​ពាក់​និង​ការ​ឃុបឃិត​គ្នា​ជាមួយ​ឈ្មួញ​ជនជាតិ​វៀតណាម​ខាង​លេី​ខ្មែរ៧មករា​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ឡេីយ​ពី​លោក​មិន​ផុន​មេ​ប៉ុ​ស្តិ៏​ខ្លាធំ​និង​ប្រពន្ធ​ឈ្មោះ​វ៉ាន់​ចា​ន្នី​ហៅ​ច្រឹប​បាន​ឡេីយ​ដោយ​គ្មាន​អ្នក​ស្គាល់​លេខ​ទូ​រស​ព្ឌ័​ ​។​ ​ចំណែក​មេព្រៃ​ធំ​ម៉ា​ខេត្តរតនគិរី​ឈ្មោះ​កែប​កត់​ខល​ចូល​ប៉ុន្តែ​មិន​មាន​អ្នកទទួល​។​

​ក្រុម​អ្នក​តាមដាន​ការ​កាប់​និង​ដឹក​ជញ្ជូន​ឈេី​នៅ​ខេត្តរតនគិរី​បាន​ហៅ​ការ​អ​នុញ្ញា​ត្តិ​អោយ​ជនជាតិ​វៀតណាម​ចូល​កាប់​និង​អារ​ឈេី​ក្នុង​ត​បន់​ហាមឃាត់​និង​យក​រថយន្ត​ប្រភេទ​បា​កុង​ចូល​ដឹក​ឈេី​ទាំង​ថ្ងៃនេះ​គឺ​ក្រុម​ពួកគេ​និយាយ​ត្រូវរ៉ូវ​អ​សហេីយ​ទេីប​បាន​ជា​ថ្លេីម​ធំ​យ៉ាងនេះ​?​គួរ​ណាស់​លោក​សាយ​សំ​អាល់​រដ្ធ​មន្ត្រី​ក្រ​សួង​បរិ​ស្តាន​និង​លោ​ក​វេ​ង​សា​ខុន​រដ្ធ​មន្ត្រី​ក្រសួង​កសិកម្ម​រុ​ក្ខាប្រ​ម៉ាញ់​និង​នេសាទ​ល្មម​ហៅ​លោក​សយ​សូ​ណា​ប្រធានមន្ទីរ​កសិកម្ម​រុ​ក្ខាប្រ​ម៉ាញ់​និង​មហា​ធ្វេី​មិនដឹង​កែប​កត់​មក​ដោះ​ក្អែល​និង​ច្រាស់​ដែក​នៅ​ក្រសួង​ម្តង​ហេី​យកុំ​អោយ​ពូ​កែ​ធ្វេី​មិន​ដឹង​ច្រេី​នពេ​ក​?​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close