កូរ៉េខាងជើង អនុញ្ញាត្តិឲ្យក្រុមសង្កេតការណ៍អនត្រជាតិចូលទៅកាន់ទីតាំងបរមាណូ Yongbyon

ប្រភពព័ត៌មានពីកូរ៉េខាងជើង បានឲ្យដឹងថា មេដឹកនាំ គីមជុងអ៊ុន បានយលព្រមឲ្យ ក្រុមសង្កេតការណ៍អន្តរជាតិ ចូលទៅត្រួតពិនិត្យទីតាំង បរមាណូ Yongbyon ។

ប្រភពព័ត៌មានពីមន្ត្រីកូរ៉េខាងជើង ដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថា «តាមអ្វីដែលខ្ញុំបានដឹង នៅក្នុងជំនួប កាលពីខែកញ្ញាកន្លងមក រវាង មេដឹកនាំ គីម ជុងអ៊ុន និង ប្រធានាធិបតី ម៉ូនជេអ៊ីន មេដឹកនាំគីម ជុងអ៊ុន បានលើកឡើងថា ប្រសិនបើអាមេរិក បានសុឆន្ទះពិតប្រាកដនោះ កូរ៉េខាងជើង មិនត្រឹមតែបិទ ទីតាំងបរមាណូប៉ុណ្ណោះទេ ថែមទាំង អនុញ្ញាត្តិឲ្យក្រុមសង្កេតការណ៍អន្តរជាតិ ចូលទៅកាន់ ទីតាំងបរមាណូដើម្បីត្រួតពិនិត្យបញ្ចាក់ការពិត»។

ប្រភពព័ត៌មានបានឲ្យដឹងថា ប្រធានាធិបតីកូរ៉េខាងត្បូង ម៉ូនជេ អ៊ីន បានបញ្ចូនសារទាំងនោះ ទៅកាន់សមភាគីអាមេរិក ដូណាលត្រាំ ក្នុងជំនួប នៅទីក្រុងញ៉ូវយ៉ក អាមេរិក ។ នេះជាជំហានវិជ្ជមានមួយនៅក្នុងការឆ្ពោះទៅរកការរំសាយអាវុធបរមាណូទាំងស្រុង ដើម្បីដោះដូនឹងសន្តិភាព ពេញលេញដល់កូរ៉េខាងជើង ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច ។

ទំនាក់ទំនងរវាង អាមេរិក និងកូរ៉េខាងជើង មានសញ្ញាល្អប្រសើរ ក្រោយពេលដែលមានជំនួបកំពូល រវាង លោក ដូណាលត្រាំ និងគីមជុងអ៊ុន កាលពីថ្ងៃទី១២ខែមិថុនា ក្នុងប្រទេសសឹង្ហបុរី ។ មេដឹកនាំទាំងពីរបានចេញសេចក្តីប្រកាសរួម ក្នុងនោះ ទីក្រុងព្យុងយ៉ាងបានសន្យាថានឹង រំសាយអាវុធបរមាណូ ដើម្បីដោះដូរ ពីការធានាដល់សន្តិសុខពីរដ្ឋាភីបាលទីក្រុងវ៉ាស៊ីនតោន ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close