ជប៉ុន ក្លាយជាប្រទេសមានអ្នកឆ្លងកូវីដ១៩ ច្រើនជាងគេបំផុត ក្នុងពិភពលោក
តូក្យូ៖ អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា ប្រទេសជប៉ុនបានកត់ត្រានូវចំនួនករណីឆ្លងកូវីដ១៩ ជាសកលខ្ពស់បំផុត ក្នុងរយៈពេលប្រាំពីរថ្ងៃ គិតរហូតដល់ថ្ងៃអាទិត្យមុន។
អង្គការសុខភាពពិភពលោកបានចេញផ្សាយព័ត៌មានថ្មីៗអំពីករណីឆ្លង COVID-19 ថ្មីដែលត្រូវបានរាយការណ៍ ក្នុងសប្តាហ៍ ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៤ ខែកក្កដា កន្លងទៅ។
របាយការណ៍ថាចំនួនករណីប្រចាំសប្តាហ៍នៅក្នុងប្រទេសជប៉ុនមានចំនួន ៩៦៩០៦៨ នាក់ ដែលជាការកើនឡើង ៧៣ ភាគរយ ពីសប្តាហ៍មុន។ សហរដ្ឋអាមេរិកបានឃើញករណីរបស់ខ្លួន ប្រចាំសប្តាហ៍ ធ្លាក់ចុះ ៣ ភាគរយ គឺធ្លាក់មក ៨៦០០៩៧នាក់។ រីឯ ប្រទេសអាល្លឺម៉ង់ បានបញ្ជាក់ចំនួន ក្នុងសប្តាហ៍មុននោះដែរថា មាន៥៦៥៥១៨នាក់ ថយចុះ ១៦ ភាគរយ។
នៅទូទាំងពិភពលោក ករណីជាង ៦.៦ លានករណីប្រចាំសប្តាហ៍ ត្រូវបានរាយការណ៍ ធ្លាក់ចុះ ៣ ភាគរយធៀបនឹងសប្តាហ៍មុន។ អង្គការសុខភាពពិភពលោកថា BA.4 និង BA.5 ជាពពួកអូមីក្រុងបំប្លែងថ្មីនោះបានបន្តមានភាពលេចធ្លោ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។