ជំងឺអុតស្វា កើនដល់ជាង ១៨ពាន់ករណីហើយ ក្នុង៧៨ប្រទេស ភាគច្រើននៅអឺរ៉ុប
ស្វីស៖ អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ករណីជំងឺអុតស្វាច្រើនជាង ១៨០០០ករណីហើយ ដែលត្រូវបានរាយការណ៍មាននៅទូទាំងពិភពលោក ពោលគឺប្រទេសចំនួន ៧៨ ដែលភាគច្រើននៅអឺរ៉ុប។
អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃពុធទី២៧ កក្កដា ថា ជាង ៧០ភាគរយនៃករណីដែលបានរាយការណ៍គឺស្ថិតនៅក្នុងសហភាពអឺរ៉ុប និង ២៥ភាគរយនៅអាមេរិក។ មាន មនុស្ស ស្លាប់ ៥ នាក់ ព្រោះជំងឺនេះ ត្រូវ បាន គេ រាយការណ៍ ថា មាននៅអាហ្វ្រិក ។
ប្រធានទីភ្នាក់ងារមួយនេះ បាននិយាយថា ៩៨ភាគរយនៃករណីពាក់ព័ន្ធនឹងបុរសដែលរួមភេទជាមួយបុរស។ លោកបាននិយាយថា ជំងឺអុតស្វាអាចឆ្លងតាមរយៈការទំនាក់ទំនងជិតស្និទ្ធរវាងមនុស្ស និងនៅលើកន្សែង ឬពូកដែលមានមេរោគ។
អង្គការសុខភាពពិភពលោក កាលពីសប្តាហ៍មុន បានប្រកាសពីការផ្ទុះឡើងនៃមេរោគជាសកលនេះថា ជា “ភាពអាសន្នសុខភាពសាធារណៈនៃការព្រួយបារម្ភជាអន្តរជាតិ” ។ ប្រភពថា ជំងឺអុតស្វា បានរីករាលដាលនៅជុំវិញពិភពលោកយ៉ាងឆាប់រហ័ស ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។