ផ្ទុះនៅជិតរោងច័ក្រគីមីនៅចិន ស្លាប់២២នាក់ និងរបួសរាប់សិននាក់

នៅថ្ងៃទី២៨ខែវិច្ឆិកា មន្ត្រីក្នុងតំបន់បានប្រកាសថា មានហេតុការផ្ទុះនៅជិត រោងច័ក្រគីមី ក្នុងទីក្រុង Zhangjiakou ស្ថិតនៅក្នុងខេត្ត Hebei សម្លាប់មនុស្ស ២២នាក់ និង របួស២២នាក់ដូចគ្នា ។ ហេតុការផ្ទុះកើតឡើង នៅវេលាម៉ោង ១យប់ ហើយរថយន្តស្ទូច ២៨គ្រឿង និងរថយន្ត ១២ត្រូវឆេះខ្ទេច។

ទីក្រុង Zhangjiakou ជាកន្លែងនឹងត្រូវរៀបចំពិធីប្រគួតកីឡា ជិះស្គីលើព្រិល ក្នុងការប្រគួតកីឡា អូឡាំពិករដូវរងា ដែលចិនធ្វើជាម្ចាស់ផ្ទះ។

នាយកដ្ឋានផ្សព្វផ្សាយក្នុងស្រុក បានអះអាងតាមគណនីសង្គមព័ត៌មាន Weiboថា ឧប្បត្តិហេតុនេះ បានកើតឡើងនៅជិតរោងចក្រគីមីហេប៉ី សេងហួ ស្ថិតក្នុងទីក្រុងចាងជែគូ ដែលមានចម្ងាយ២០០គ.មភាគពាយព្យនៃទីក្រុងប៉េកាំង ដោយបានឆាប់ឆេះក្លាយជាផេះផង់នូវរថយន្តធំ-តូចចំនួន៥០គ្រឿងផងដែរ។

ដោយឡែក អ្នករងរបួស ត្រូវបានគេដឹកបញ្ជូនទៅព្យាបាលនៅឯមន្ទីរពេទ្យ បន្ទាប់ពីហេតុការណ៍ផ្ទុះនេះ កើតឡើងកាលពីវេលាម៉ោង១២ និង៤១នាទីរំលងអាធ្រាត្រ ម៉ោងក្នុងស្រុក។

ទោះបីជាយ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងច្បាស់ភ្លាមៗនោះទេ ហេតុអ្វីបានជាមានហេតុការណ៍ផ្ទុះនេះកើតឡើង ខណៈដែលការស៊ើបអង្កេតកំពុងធ្វើឡើង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close