ឯកឧត្តមវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលជួបសំណេះសំណាលការងារ និងធ្វើបទបង្ហាញស្តីពីវឌ្ឍនភាព ផែនការយុទ្ធសាស្រ្តនៃការអភិវឌ្ឍន៍ និងបញ្ហាប្រឈមចំពោះវិស័យកសិកម្មសម្រាប់នីតិកាលទី៦ នៃរដ្ឋសភាព

នាព្រឹកថ្ងៃពុធ ៦រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសាលសន្និសីទបាយ័ននៃវិមានរដ្ឋសភា ឯកឧត្តមវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយឯកឧត្ដម លោកជំទាវជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ រដ្ឋបាលព្រៃឈើ រដ្ឋបាលជលផល អគ្គនាយកដ្ឋានកៅស៊ូ បានអញ្ជើញចូលជួបសំណេះសំណាលការងារ និងធ្វើបទបង្ហាញស្តីពីវឌ្ឍនភាព ផែនការយុទ្ធសាស្រ្តនៃការអភិវឌ្ឍន៍ និងបញ្ហាប្រឈមចំពោះវិស័យកសិកម្មសម្រាប់នីតិកាលទី៦ នៃរដ្ឋសភាព ដឹកនាំដោយឯកឧត្តម ជា វ៉ាន់ដេត ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភាទទួលបន្ទុកផែនការវិនិយោគកសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក រួមជាមួយឯកឧត្តម លោកជំទាវ ប្រធានគណៈកម្មការមួយចំនួនទៀត អនុប្រធាន សមាជិក និងសមាជិកា។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close