ឃើញ​គេ​ដួល​ម៉ូតូ​ ​ទៅ​ជួយ​លើក​ ​រួច​ជិះ​យក​ទៅ​តែម្តង​ ​តែ​ត្រូវ​សមត្ថកិច្ច​ចាប់បាន​ក្រោយ​យក​ទៅ​បញ្ចាំ​

​បុរស​វ័យ​ចំណាស់​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ ​ក្រោយពី​មានការ​សង្ស័យ​ ​បន្ទាប់ពី​គាត់​បាន​យក​ម៉ូតូ​ទៅ​បញ្ចាំ​គេ​ ​ក្រោយ​អស់សាំង។​

​យោង​តាម​សមត្ថកិច្ច​ ​ជនសង្ស័យ​មានឈ្មោះ​ ​ភាង​ ​ផាន​ ​អាយុ៦១ឆ្នាំ​ ​រស់នៅ​ភូមិ​អភិវឌ្ឍន៍​ ​ឃុំ​ត្រពាំងប្រាសាទ​ ​ស្រុក​ត្រពាំងប្រាសាទ​ ​ខេត្ត​ឧត្តរមានជ័យ​ ​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ស្រុក​ប្រាសាទបាគង​។​

​តាមដំណើរ​រឿង​ ​កាលពី​វេលា​ម៉ោង​ជិត១១ព្រឹក​ថ្ងៃទី២៧​ ​ខែវិច្ឆិកា​ ​ជនរងគ្រោះ​ដែល​ឈ្មោះ​ ​សុំ​ ​សុខ​ ​ភេទ​ស្រី​ ​អាយុ៣១ឆ្នាំ​ ​រស់នៅ​សង្កាត់​ស្លក្រាម​ ​ក្រុង​ខេត្តសៀមរាប​ ​បាន​ខ្ចី​ម៉ូតូ​ម៉ាក​ហុងដា​ ​សេ១២៥​ ​ពណ៌ខ្មៅ​ ​សេរី​ឆ្នាំ២០១៤​ ​ពាក់​ផ្លាក​លេខ​ ​សៀមរាប​ ​១P​ ​៧២៣៦​ ​លេខ​តួលេខ​ម៉ាស៊ីន​ ​៩១៤៨៦២២​ ​ពី​ប្អូន​ឈ្មោះ​ ​មាស​ ​ចំ​រ៉ុង​ ​ភេទប្រុស​ ​អាយុ២៤ឆ្នាំ​ ​រស់នៅ​ភូមិ​កើតហេតុ​ ​ដើម្បី​ទៅ​ទិញ​ឥវ៉ាន់​ ​តែ​ត្រូវ​ជួប​គ្រោះ​ថ្នា​ក់​ចរារច​ ​(​ដួល​ខ្លួនឯង​)​ ​បន្ទាប់មក​ជនសង្ស័យ​ខាងលើ​បាន​ទៅ​ជួយ​លើក​ម៉ូតូ​ ​រួច​ជិះ​គេចខ្លួន​ ​រហូតមកដល់​ ​ក្នុង​ស្រុក​ប្រាសាទបាគង​ ​ខេត្តសៀមរាប​ ​ដោយ​ម៉ូតូ​អស់សាំង​ ​ជនសង្ស័យ​បាន​យក​ម៉ូតូ​ខាងលើ​លក់​ ​និង​បញ្ចាំ​ក្នុង​តម្លៃ៥០០​$​ ​តែ​ត្រូវ​កម្លាំង​នគរបាល​ ​នៃ​អធិការ​នគរបាល​ស្រុក​ប្រាសាទបាគង​ឃាត់ខ្លួន​ ​ហើយ​ប្រគល់​ជនសង្ស័យ​នេះ​មក​អោយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​សួរនាំ​។​

​ក្រោយពី​សួរនាំ​ ​ជនសង្ស័យ​រូប​នេះ​បាន​សារភាព​ថា​ខ្លួន​ពិតជា​បាន​លួច​ម៉ូតូ​ពិតមែន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close