រដ្ឋមន្ត្រី​កសិកម្ម​កម្ពុជា និង​ក្រុមហ៊ុន​កូរ៉េ​ចំនួន ២ បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា លើ​ការនាំចេញ​កសិផល​កម្ពុ​ជា មក​កូរ៉េ និង​ទំនិញ​កូរ៉េ ទៅកាន់​កម្ពុជា​វិញ​

​កូរ៉េ​៖ នៅ​រសៀល​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០២២ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម​កម្ពុជា បាន​ទៅមក​ពិនិត្យ​ក្រុមហ៊ុន សាជីវកម្ម និង​ក​សិ​-​ជលផល និង​ចំណីអាហារ​កូរ៉េ (Korea Agro-Fisheries & Food Trade Corporation, AT)​។

​ក្នុងជំនួប​ពិភាក្សា អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន Mr. Choon-Jin Kim មានមតិ​ស្វាគមន៍​គណ​:​ប្រតិភូ​កម្ពុជា ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​សាធារណរដ្ឋ​កូរ៉េ និង​ជាពិសេស​មក​ធ្វើ​ទស្សនកិច្ច​នៅ​ស្នាក់ការ​ធំ​ក្រុមហ៊ុន AT នេះ​។ ភាគី​ទាំងពីរ បាន​ពិភាក្សាគ្នា​អំពី​កិច្ចសហប្រតិបត្តិការ​លើ​ការ​ធ្វើក​សិ​-​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​សម្រាប់​ថ្ងៃ​អនាគត​។

​ឯកឧត្តម​រដ្ឋមន្ដ្រី បាន​ជម្រាបជូន Mr. Choon-Jin Kim អំពី​សក្តានុពល​វិស័យ​កសិកម្ម​កម្ពុជា ដំណាំ​ក​សិ​-​ឧស្សាហកម្ម​សំខាន់ៗ​ដែល​អាចធ្វើ ការកែច្នៃ និង​នាំចេញ​។ ដំណើរ​ទស្សនកិច្ច​មក​កាន់​ក្រុមហ៊ុន​នា​រសៀល​ថ្ងៃនេះ គឺ​ដើម្បី​បង្កើត​កិច្ចសហការ​លើ​ការងារ​ក​សិ​-​ពាណិជ្ជកម្ម រវាង​ប្រទេស​ទាំងពីរ​ធ្វើយ៉ាងណា​ឲ្យ​កសិផល​កម្ពុជា​មានលទ្ធភាព​នាំ​ចូលមក​សាធារណ​:​រដ្ឋ​កូរ៉េ​នាពេល​អនាគត​។

​ឯកឧត្តម​រដ្ឋមន្ដ្រី​បន្តថា ពិតណាស់​ការនាំចេញ​នឹង​ផ្តល់ឱកាស​ដល់​ក្រុមហ៊ុន​ក្នុងស្រុក ក៏ដូចជា​អ្នក​ផលិត មានឱកាស​បង្កើន​ផលិតភាព​ផលិតកម្ម បង្កើន​ការកែច្នៃ​វត្ថុធាតុដើម និង​បង្កើន​តម្លៃបន្ថែម ហើយ​ពិតជា​នឹង​ផ្តល់​ប្រយោជន៍​យ៉ាងច្រើន​ដល់​ប្រទេស ក៏​ដូច​ប្រជាកសិករ​កម្ពុជា តាម​ការរំពឹងទុករ​បស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា​។ ដូច្នេះ អនុស្សរណ​:​នៃ​ការយោគយល់​គ្នា​ដែល​រូ​វ​ចុះហត្ថលេខា​នេះ នឹង​ដើរតួនាទី​សម្របសម្រួល​ដល់​ការនាំចេញ​កសិផល​កម្ពុ​ជា​មក​កូរ៉េ និង​ផលិតផល​កូរ៉េ​ទៅកាន់​កម្ពុជា​វិញ​។

​សូម​ជម្រាបជូន​ថា ខ្លឹមសារ​សំខាន់​នៃ​ឯកសារ​កិច្ចព្រមព្រៀង MOU រវាង​ភាគី​ទាំងបី​គឺ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រុមហ៊ុន Orient Group និង​ក្រុមហ៊ុន​សាជីវកម្ម និង​ក​សិ​-​ជលផល និង​ចំណីអាហារ​កូរ៉េ មាន​ដូចខាងក្រោម​៖
១- ពង្រីក​ការផ្លាស់ប្តូរ​វប្បធម៌​ម្ហូបអាហារ​រវាង​កម្ពុជា និង​កូរ៉េ និង​ជំរុញ​ការ​ធ្វើក​សិ​-​ពាណិជ្ជកម្ម​។
២- ឲ្យ​តម្លៃ​លើ​ការអនុវត្ត បរិស្ថាន សង្គម និង​អភិបាលកិច្ច (Environment, Social and Gorvernan, ESG)​។ ឧទាហរណ៍ Pursuing the low-carbon food lifestyle campaign “Global Green Food Day” ។
៣- សហការគ្នា​រៀបចំ​ពិ​ពរ​ណ៌​សាធារណៈ​អំពី​វប្បធម៌ ឬក៏​ប្រពៃណី​ម្ហូបអាហារ​របស់​ប្រទេស​ទាំងពីរ​។
៤- ផ្តល់​ប្រឹក្សា​យោបល់​អំពី​ការ​ចែកចាយ​ផលិតផល​ក​សិ​-​ជលផល និង​ការដឹកជញ្ជូន​។
៥- ផ្តល់​ប្រឹក្សា​យោបល់​អំពី​ថា​ត្រូវ​ធ្វើយ៉ាងណា​ដើម្បី​បង្កើន​ប្រាក់ចំណូល​សម្រាប់​កសិក​រ និង​អ្នកនេសាទ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close