ក្រុមហ៊ុន​ ​Vietjet​ ​បើ​ក​សម្ភោ​ធ​កម្មវិធី​ ​“​រិត​ចំ​ណ​ង​សេ្នហ៍​-​ស្នេហា​ជា​ការ​ជួប​ផ្ទាល់​”​ ​​ជា​កម្មវិធី​បញ្ចុះតម្លៃ​ធំ​បំផុត​ប្រចាំឆ្នាំ​

​ក្នុង​ឱកាស​រដូវ​បុណ្យទាន​ ​ចាប់ពី​ថ្ងៃនេះ​រហូតដល់​ថ្ងៃទី​ ​15​ ​ខែកុម្ភៈ​ ​ឆ្នាំ​ ​2019​ ​ចូលរួម​ជាមួយ​ក្រុមហ៊ុន​ ​Vietjet​ ​កម្មវិធី​រិត​ចំណង​ស្នេហ៍​ ​-​ ​ស្នេហា​ជា​ការ​ជួប​ផ្ទាល់​។​ ​ក្នុង​នោះ​មានកម្ម​វិធី​គួរ​ឱ្យ​រំភើប​ជាច្រើន​ ​និង​ ​មាន​ផ្តល់​ជូន​សំបុត្រ​យន្តហោះ​ដោយ​ឥតគិតថ្លៃ​រាប់​រយ​សន្លឹក​។​

​កម្មវិធី​រិត​ចំណង​ស្នេហ៍​ ​-​ ​ស្នេហា​ជា​ការ​ជួប​ផ្ទាល់ៈ​ ​ជា​ការ​ផ្តល់​ជូន​ការ​ធ្វើដំណើរ​លក្ខណៈ​អន្តរជាតិ​មួយ​ ​នៅក្នុង​បណ្តា​ប្រទេស​អាស៊ី​រួមមាន​៖​ ​ប្រទេស​វៀតណាម​ ​ជប៉ុន​ ​កូរ៉េ​ខាងត្បូង​ ​តៃវ៉ាន់​ ​ថៃ​ ​សិង្ហបុរី​ ​ម៉ាឡេស៊ី​ ​កម្ពុជា​ ​និង​ ​ចិន​។​

​អ្នកចូលរួម​នៅ​ទូទាំង​ទ្វីបអាស៊ី​ ​នឹង​អញ្ជើញ​ឱ្យមក​រួម​ដំណើរ​ដ៏​គួរ​ឱ្យ​រំភើប​នេះ​តាមរយៈ​ការចែក​រំលែក​រឿងរ៉ាវ​ស្នេហា​របស់​ពួកគេ​ ​បង្ហាញ​នូវ​បំណងប្រាថ្នា​របស់​ពួកគេ​ក្នុង​ការ​ធ្វើដំណើរ​ទៅ​កន្លែង​មួយ​ឬ​ច្រើន​កន្លែង​ ​ដោយ​សរសេរ​អត្ថបទ​អម​ដោយ​រូបភាព​ ​(​អត្ថបទ​អាច​មាន​រហូតដល់​ ​1000ពាក្យ​ ​និង​ ​យ៉ាងហោចណាស់​មាន​រូបភាព​មួយ​សន្លឹក​)​។​ ​ដំណើរ​កម្សាន្ត​ក្នុង​កម្មវិធី​រិត​ចំណង​ស្នេហ៍​ត្រូវ​បាន​រៀបចំឡើង​យ៉ាង​ពិសេស​ ​សម្រាប់​អ្នក​ដែល​មាន​ចំណូលចិត្ត​ធ្វើដំណើរ​ដើម្បី​រុករក​បទពិសោធន៍​ ​ចាប់អារម្មណ៍​ក្នុង​ការ​ស្វែងយល់​អំពី​ ​ធម្មជាតិ​ ​វប្បធម៌​ ​និង​ ​សង្គម​។​ ​ជាពិសេស​ ​សម្រាប់​អ្នក​ដែល​ពុះពារ​ចង់ឱ្យ​សុ​បិន្តក្លាយជា​ពិត​ ​ស្រប​ដូច​ពាក្យ​ថា​ ​“​ស្នេហា​គឺជា​ការ​ជួប​ផ្ទាល់​ ​”​។​

​នេះ​គឺជា​ឱកាស​មួយ​ ​សម្រាប់​អ្នកចូលរួម​ទាំងអស់​ចូលរួម​ធ្វើដំណើរ​កំសាន្ត​ជាមួយ​ក្រុមហ៊ុនVietjet​ ​ដោយ​ការ​បង្ហាញ​នូវ​ចំណូលចិត្ត​នៃ​ការ​ធ្វើដំណើរ​ទៅកាន់​ទីកន្លែង​ក្នុង​ក្តី​ស្រមៃ​របស់​ពួកគេ​ ​ចាប់ផ្តើម​ផ្សារភ្ជាប់​សេចក្តី​ស្រឡាញ់​ពិតប្រាកដ​ជាមួយនឹង​បទពិសោធន៍​ជាក់ស្តែង​ ​ព្រមទាំង​សកម្មភាព​ក្នុង​ដំណើរ​កំសាន្ត​ដ៏​មាន​អត្ថន័យ​ទាំងឡាយ​។​ ​ទាំងនេះ​អាច​ជា​អនុស្សាវរីយ៍​ដ៏​អស្ចារ្យ​នៃ​ការ​ធ្វើដំណើរ​ ​ការ​ទស្សនា​ទីឋាន​សំ​ខាន់​ៗ​ ​និង​ ​ការ​ចងចាំ​អំពី​វប្បធម៌​ ​ព្រមទាំង​ប្រជាជន​។​ ​នោះ​ក៏អាច​ជា​ក្តី​ស្រមៃ​ ​និង​ផែនការ​នៃ​ការ​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ដែល​អ្នក​មិនធ្លាប់​ទៅ​។​

​អ្នកឈ្នះ​ក្នុង​កម្មវិធី​ ​“​រិត​ចំណង​ស្នេហ៍​–​ស្នេហា​ជា​ការ​ជួប​ផ្ទាល់​”​ ​នឹង​ទទួល​បាន​រង្វាន់​ជា​សំបុត្រ​យន្តហោះ​ក្នុង​ជើងហោះហើរ​ពិសេស​ទៅកាន់​ប្រទេស​ទាំងឡាយ​នៅ​អាស៊ី​ ​ដោយមាន​សំបុត្រ​ឥតគិតថ្លៃ​រាប់​រយ​សន្លឹក​ ​អនុញ្ញាតិ​ឱ្យ​ពួកគេ​អាច​ចាប់ផ្តើម​ចង​រិត​ចំណង​ស្នេហ៍​របស់​ពួកគេ​បាន​។​

​ ​ ​•​ ​ចំពោះ​លក្ខណៈ​គ្រួសារ​ ​កម្មវិធី​រិត​ចំណង​ស្នេហ៍​គឺជា​ឱកាស​សម្រាប់​ប្រជាជន​នៅ​ទូទាំង​តំបន់​អាស៊ី​អាច​ជួបជុំ​ជាមួយ​គ្រួសារ​របស់​ពួកគេ​ ​មាន​ដូចជា​និស្សិត​បរទេស​ ​បងប្អូន​ ​មិត្តភក្តិ​ ​ជាដើម​។​ល​។​
​ ​ ​•​ ​សម្រាប់​ក្រុម​យុវវ័យ​សម័យ​សហស្សវត្សរ៍​ ​កម្មវិធី​រិត​ចំណង​ស្នេហ៍​គឺជា​ឱកាស​មួយ​ក្នុង​ការ​ធ្វើដំណើរ​ទៅកាន់​ទីកន្លែង​ថ្មី​ ​ឬទៅ​លេង​កន្លែង​ដែល​ធ្លាប់ទៅ​ពីមុន​ម្តង​ទៀត​។​ ​នេះ​ក៏​ជា​ឱកាស​ដ៏​ល្អ​ ​ក្នុង​ការ​ស្វែងយល់​ ​និង​ ​រុករក​កម្លាំង​ជ​ម្រុ​ញ​ទឹកចិត្ត​ក្នុង​ការ​ទេសចរណ៍​ ​គឺ​ ​ការ​រក្សា​តុល្យភាព​ជីវិត​ ​“​រស់នៅ​ជាមួយនឹង​ជីវិត​ក្នុង​តំបន់​”​។​
​ ​ ​•​ ​សម្រាប់​អ្នកធ្វើ​ដំណើរ​ ​កម្មវិធី​រិត​ចំណង​ស្នេហ៍​គឺជា​ឱកាស​ដើម្បី​បន្ថែម​បទពិសោធន៍​ជីវិត​ ​ក៏ដូចជា​បង្កើត​ក្តី​ស្រមៃ​នៃ​ការ​ធ្វើដំណើរ​កំសាន្ត​របស់​ពួកគេ​ ​“​ស្នេហា​គឺ​ការ​ជួប​ផ្ទាល់​”​។​

​ជាពិសេស​ក្រុមហ៊ុនVietjet​ ​ផ្តល់​ជូន​នូវ​សកម្មភាព​សិល្បៈ​ពិសេស​ចំនួន​ ​6​ ​នៅ​តាម​ព្រលា​នយន្ត​ហោះ​ ​និង​នៅក្នុង​យន្តហោះ​ដែល​មាន​ទំហំ​ធំ​ ​ព្រមទាំង​មាន​អត្តសញ្ញាណ​វប្ប​ធ៌ម​អាស៊ី​។​

​ក្រុមហ៊ុនVietjet​ ​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ឈានមុខ​គេ​ដែល​ធ្វើ​ឱ្យ​អ្នកដំណើរ​រាប់​លាន​នាក់​ពេញចិត្ត​ ​ទាំងនេះ​ដោយសារតែ​កម្មវិធី​បញ្ចុះតម្លៃ​ដ៏​គួរ​ឱ្យ​រំភើប​ជាច្រើន​របស់​ក្រុមហ៊ុន​រួមមាន​ ​ ​ការ​ភ្ជាប់​ដំណើរ​កម្សាន្ត​ជាមួយនឹង​សំបុត្រ​យន្តហោះ​ ​ជា​ការ​ផ្តល់​ជូន​ពិសេស​ក្នុងអំឡុងពេល​នៃ​ពិធីបុណ្យ​ទាន​។​ ​គួបផ្សំ​ជាមួយនឹង​សេវាកម្ម​ដែល​មានគុណ​ភាព​ខ្ពស់​ ​មាន​សំបុត្រ​យន្តហោះ​ច្រើន​ថ្នាក់​ច្រើន​ជម្រើស​ ​ក្រុមហ៊ុនVietjet​ ​នាំមក​នូវ​បទពិសោធន៍​នៃ​ការ​ធ្វើដំណើរ​លើ​យន្តហោះ​ថ្មីស្រឡាង​ដល់​អតិថិជន​របស់​ខ្លួន​ ​រួម​ជាមួយនឹង​កៅអី​ដ៏​មាន​ផាសុកភាព​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close