កម្លាំងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បង្រ្កាបបានរថយន្តយីឌុប១គ្រឿង ដឹកឈើខុសច្បាប់នៅស្រុកកោះញែក =====

មណ្ឌលគិរីះ រថយន្តម៉ាកហ៊ីយ៉ាន់ដាយមួយគ្រឿង ដឹកឈើខុសច្បាប់ ត្រូវសមត្ថកិច្ច ឆ្មក់ចាប់បង្រ្កាបបាន ប្រតិបត្តិការនេះ ដឹកនាំលោកឧ.ត្រី ម៊ី អាន ស្នងការរងនគរបាលខេត្តមណ្ឌលគិរី សហការជាមួយកម្លាំងបរិស្ថានដែនជម្រកភ្នំព្រិច កាលពីល្ងាច

នៅថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ២០១៨ នៅចំណុច ផ្លូវលំជិតស្នាក់ការរបៀង ស្ថិតនៅភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគីរី។

លោកឧ.ត្រី ម៉ី អាន បានឱ្យដឹងថា រថយន្តល្មើសដែលឃាត់នោះ ម៉ាកហុីយ៉ាន់ដាយ (យីឌុប)ពណ៍ត្រេអុី ក្បាលពណ៍ស ចង្កូតឆ្វេង ពាក់ស្លាកលេខស្វាយរៀង ៣A- ៧៧៨៨ មានផ្ទុកឈើមូលប្រភេទលេខ១ (សុក្រំ) ចំនួន ៣៧ កំណាត់ក្នុងនោះរួមមាន:ឈើថ្មីចំនួន ២៣កំណាត់ ឈើចាស់មានចំនួន ១៤ កំណាត់ ។

បច្ចុប្បន្នវត្ថុតាងត្រូវបានរក្សារទុកនៅស្នាក់ការបរិស្ថានច្រករបៀងរបស់ដែនជម្រកសត្វព្រៃភ្នំព្រេចដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close