កូរ៉េខាងជើង​មក​ឈ្វេងយល់​ពី​ភាព​រីកចម្រើន​សេដ្ឋកិច្ច​ ​របស់​ប្រទេស​វៀតណាម​

មន្ត្រី​ជាន់ខ្ពស់​កូរ៉េខាងជើង​នឹង​មកដល់​ទីក្រុង​ហាណូយ​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​ដើម្បី​ឈ្វេងយល់​ពី​សេដ្ឋកិច្ច​របស់​វៀតណាម​ ​ខណៈ​ដែល​កូរ៉េខាងជើង​មានបំណង​ចង់បាន​បទពិសោធន៍​ពី​របៀប​គ្រប់គ្រង​កំណែទម្រង់​សេដ្ឋកិច្ច​ជោគជ័យ​ ​ស្រប​ពេល​ដែល​ប្រទេស​ដែលកាត់​ផ្តាច់​ពី​កូរ៉េ​ខាងត្បូង​មួយ​នេះ​នៅតែ​រក្សា​ការគ្រប់គ្រង​នយោបាយ​ដ៏​តានតឹង​នោះ​។

លោក​ ​Ri​ ​Yong​ ​Ho​ ​រដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាងជើង​ ​នឹង​ជួប​បណ្តា​មន្ត្រី​រដ្ឋាភិបាល​វៀតណាម​ ​និង​មន្ត្រី​ស្ថាប័ន​ផ្សេង​ៗ​ទៀត​ ​ដើម្បី​សិក្សា​លទ្ធផល​នៃ​កំណែទម្រង់​បដិវត្តន៍​ពី​វៀតណាម​ ​ជា​ប្រទេស​ដែល​បាន​ដកខ្លួន​ចេញពី​ភាព​ក្រីក្រ​ ​និង​ការ​មិន​នៅ​ឯកោ​ពី​អន្តរជាតិ​ ​ដោយ​គេ​ដឹង​ថា​ ​ប្រទេស​ស្ថិត​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះ​មានការ​រីកចម្រើន​ខ្លាំង​ ​លើ​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​។

គួរបញ្ជាក់ថា​ ​កំណែទម្របដិវត្តន៍​ ​Doi​ ​Moi​ ​នៃប្រទេសវៀតណាមបានចាប់ផ្តើមដាក់ចេញកាលពីឆ្នាំ១៩៨៦​ ​​ ​យ៉ាងណាក៏ដោយ​ ​ព័តមានលម្អិតបន្ថែមទៀតពីដំណើរទស្សនកិច្ចនេះមិនទាន់ត្រូវបានបញ្ជាក់ច្បាស់នៅឡើយទេ​ ​ដោយគេដឹងថា​ ​លោករដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងនឹងត្រូវទទួលស្វាគមន៍ពីសមភាគី​ ​វៀតណាម​ ​គឺលោក​ ​Pham​ ​Binh​ ​Minh​ ​ហើយទស្សនកិច្ចនេះនឹងត្រូវចាប់ផ្តើមពីថ្ងៃទី២៩​ ​វិច្ឆិកា​ ​២០១៨​ ​ដល់​ ​​ ​ធ្នូ​ ​២០១៨

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close