សន្តិសុខសង្គម

បុរសម្នាក់ត្រូវខ្សែភ្លើងឆក់ស្លាប់ ទីលំនៅភូមិត្រពាំងរុន ឃុំអំពិល ស្រុកប្រាសាទបាគង្គ

ការិយាលយ័នគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត ខេត្ត សៀមរាប

សូមគោរពរាយការ

នៅថ្ងៃព្រហស្បតិ៍ ៧រោច ខែកត្តិក ឆ្នាំច សំរិទ្ធស័ក ព្រះ.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ៥.១០ នាទី ស្ថិតនៅចំណុចក្នុងសណ្ឋាគារ បាន័យអេរ៉ា ស្តិត ក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប មានករណី ឆក់ខ្សែភ្លើងស្លាប់ សាកសពឈ្មោះ ប៊ី ប៊ុន ភេទប្រុស អាយុ២៥ឆ្នាំ មានស្រុកកំណើតភូមិបុស្សធំ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប ទីលំនៅបច្ចុប្បន្នភូមិត្រពុន ឃុំអំពិល ស្រុកប្រាសាទបាគង់ ខេត្តសៀមរាប បានចូលលួចកាត់ខ្សែភ្លើង នៅក្នុងបន្ទប់ស្ទីមដែលកំពុងសាងសងបណ្តាលអោយឆក់ស្លាប់ តាមការពិនិត្យសពឃើញមានស្នាមដៃធ្វេងមានឆេះខ្លោចកូនដៃនិងថ្លើមដៃ ដៃស្តាំពិនិត្យឃើញមានកាន់កន្រ្តៃនិងស្នាមឆេះខ្លោចពេញបាទដៃ។

មូលហេតុ ចូលក្នុងបន្ទប់កាត់ខ្សែភ្លើងដែលមានចរន្តភ្លើង។

អាស្រ័យដូចបានជំរាបជូនខាងលើ សូម មេត្តាជ្រាបជារបាយការណ៍។

វ/ឯ ផេង ពេជ្រ

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Show More

Related Articles

Close