បញ្ហាប្រព័ន្ធប្រេងសាំង បង្ខំឲ្យយន្តហោះដឹកអធិការបតីអាល្លឺម៉ងចុះចត់ជាបន្ទាន់

យន្តហោះដឹកអធិការបតីអាល្លឺម៉ង លោកស្រី Angela Merkel ទៅចូលរួមកិច្ចប្រជុំលើកទី១៣របស់បណ្តាមេដឹកនាំប្រទេសដែលមាសេដ្ឋកិច្ចអភិវឌ្ឍន៍ទាំង២០ នៅលើពិភពលោក ហៅកាត់ G-20 នៅទីក្រុង Buenos Aires ប្រទេសអាហ្សងទីន ត្រូវបង្ខំចិត្តវិលត្រឡប់មកចុះចត់នៅអាកាសយានដ្ឋាន Cologne វិញ ក្រោយមួយម៉ោងហោះហើរ។

តាមសារព័ត៌មាន Bild របស់អាល្លឺម៉ងបានផ្សាយថា យន្តហោះ Airbus ដឹកអធិកាបតីអាល្លឺម៉ង បង្ខំចុះចត់ជាបន្ទាន់វិញ ហើយលុបចោលជើងហោះហើរ រយៈពេល១៥ម៉ោងទៅកាន់អាហ្សងទីន ដោយសារតែបញ្ហាបច្ចេកទេស ។ សារព័ត៌មាន Bild បានផ្សាយថា ក្រុមពន្លិតអគ្គិភ័យ បានត្រៀមលក្ខណនៅអាកាសយានដ្ឋាន ពេលយន្តហោះចុះចត ។ ក្រុមអ្នកបើកបរឃើញមានបញ្ហាលើប្រពន្ធថាមពល លើយន្តហោះ ដូច្នេះក្រុមអាកាសយានឹកត្រូវផ្លាសប្តូរយន្តហោះថ្មី ជាជាង រងចាំជួសជុល ។ ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ងបានផ្សាយថា លោកស្រី Merkel នឹងទៅដល់អាល្លឺម៉ង យឺតជាង ការគ្រោងទុក។

យន្តហោះដឹកអធិការបតីអាល្លឺម៉ង ជាប្រភេទយន្តហោះ Airbus A340-313X VIP ដែលមានឈ្មោះ ផ្សេងហៅថា« Konrad Adenauer »ដែលជាឈ្មោះរបស់នាយករដ្ឋមន្ត្រី អាល្លឺម៉ងដំបូង បង្អស់កាន់អំណាចក្នុងអំឡុងឆ្នាំ១៩៤៩ដល់ឆ្នាំ ១៩៦៣។ លោក Konrad Adenauer ក៏ធ្លាប់កាន់តំណែងជា អភិបាក្រុង Cologne មុនពេលក្លាយជានាយករដ្ឋមន្ត្រី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close