មន្ត្រីសាខាកាំកុងត្រូលខេត្តកណ្តាល ពិនិត្យគុណភាពទំនិញនៅផ្សារបែកចាន និងផ្សារថ្នល់ទទឹង ————-

នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ មន្ត្រីសាខាកាំកុងត្រូលខេត្តកណ្តាល ដឹកនាំដោយលោក អ៊ូ ម៉ានរិន ប្រធានសាខាកាំកុងត្រូលខេត្ត បានចុះពិនិត្យគុណភាពមុខទំនិញដែលកំពុងចររាចរណ៏ នៅក្នុងផ្សារបែកចាន និងផ្សារថ្នល់ទទឹង ស្រុកអង្គស្នួល ខេត្តកណ្តាល។

ក្នុងការចុះពិនិត្យគុណភាពទំនិញ មន្ត្រីកាំកុងត្រូល និងមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត បានធ្វើការពិនិត្យទៅលើគុណភាពអាហារកំប៉ុង និង ផលិតផលផ្សេងៗដែលមានសភាពខួចគុណភាពកំពិទ និងហួសការបរិច្ជេទដែលកំពុងចរាចរណ៍នៅលើទីផ្សារក្នុងគោលបំណងធានា បាននូវសុវត្ថិភាពចំណីអាហារសំរាប់ប្រជាពលរដ្ឋយកទៅប្រើប្រាស់ដោយ មិនប៉ះពាល់ដល់សុខភាពរបស់ពួកគាត់។ នៅក្នុងការត្រួតពិនិត្យក្រុមការងារបានធ្វើតេស្តបឋមទៅលើ ត្រីងៀត សាច់ក្រក ស្ករត្នោត សណ្តែកបណ្តុះ គ្រឿងសមុទ្រ ជ្រក់ បន្លែ ប្រហិតសាច់ក្រក គុយទាវ ស្ករត្នោត ត្រីបប៊ែលក្រៀម និងគ្រឿងឧបភោគ បរិភោគ ដែលដាក់តាំងលក់នៅក្នុងផ្សារ និងផ្ទះលក់ទំនិញមួយចំនួន ជាលទ្ធផលបានរកឃើញនូវសារធាតុគីមីហាមឃាត់បូរ៉ាក់(Borak) នៅលើត្រីបប៊ែលក្រៀម ហើយបានធ្វើការដកហូតបានចំនួន៣,៥Kg និងបានដកហូតទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាពបានចំនួន៨២កំប៉ុង/ដប។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close