អូស្ត្រាលីបង្កើនកម្លាំង ទប់ស្កាត់ភ្លើងឆេះព្រៃ ដែលកំពុងរាលដាលខ្លាំងឡើង

នៅពេលនេះភ្លើងឆេះព្រៃនៅក្នុងប្រទេសអូស្ត្រលី កាន់តែរាលដាលខ្លាំងឡើងៗ លើសពីសម្ថភាពគ្រប់គញរង ដោយមកទលពេលនេះ មានករណីឆេះព្រៃ ដល់ទៅ២០០កន្លែងផ្សេងគ្នា ។ ដោយពិបាកនៅក្នុងការគ្រប់គ្រងស្ថានភាព មន្ត្រីក្នុងតំបន់បានត្រៀមកម្លាំងជម្លៀសពលរដ្ឋ ទៅកាន់តំបន់សុវត្ថភាពបញ្ចៀសហេតុការអាក្រក់ដូចកាលពីឆ្នាំ២០០៩ បានសម្លាប់មនុស្សជាង២០០នាក់ នឹងរាប់ពាន់នាក់គ្មានផ្ទះសម្បែង ។

សារព័ត៌មានស៊ីនហួរនៅថ្ងៃទី ៣០ខែវិច្ឆិកា បានផ្សាយថា អាកាសធាតុក្ដៅហួតហែង ក្នុងកម្រិតប្រកាសអាសន្នខ្ពស់ បាននិងកំពុងបង្កការលំបាកយ៉ាងខ្លាំងដល់ប្រជាជន និងករណីភ្លើងឆេះព្រៃនៅតាមតំបន់មួយចំនួននៅក្នុងរដ្ឋ ឃ្វីនស៍ឡេន (Queensland) នៃប្រទេសអូស្រ្ដាលី អស់រយៈពេលជាងមួយសប្ដាហ៍មកហើយ ខណៈអាជ្ញាធរបានព្រមានឱ្យប្រជាជនមានការប្រុងប្រយ័ត្នខ្ពស់ និងត្រៀមខ្លួនជានិច្ចក្នុងការជម្លៀសខ្លួន។

យោងតាមអាជ្ញាធរអូស្ត្រាលី ភ្លើងឆេះព្រៃជាង ២០០ករណី កំពុងបន្តឆាបឆេះនៅទូទាំងរដ្ឋ Queensland ក្នុងនោះមានភ្លើងឆេះព្រៃទ្រង់ទ្រាយធំមួយ ដែលបានបង្ខំឱ្យពួកគេជម្លៀសប្រជាជនទៅរកកន្លែងមានសុវត្ថិភាព ព្រមទាំងភ្លើងឆេះព្រៃធំៗចំនួន ០៧ករណីទៀត កំពុងគំរាមកំហែង និងបង្កឱ្យអាកាសធាតុឡើងក្ដៅរហូតដល់ទៅ ៤៥អង់ស្សាសេ នៅតាមតំបន់ខ្លះ។

គួរបញ្ជាក់ថា ផ្ទះប្រជាជនប្រមាណ ១៥ខ្នង ក៏ត្រូវបានបំផ្លាញផងដែរ រីឯក្រុមអ្នកពន្លត់អគ្គិភ័យជាច្រើននាក់ កំពុងតស៊ូប្រយុទ្ធប្រឆាំងនឹងភ្លើងព្រៃជាង ២០០កន្លែង ទាំងតូចទាំងធំ។ បន្ថែមពីលើនេះអ្នកពន្លត់អគ្គិភ័យ ១០០នាក់មកពីរដ្ឋ ញូសោតវែលស៍ (New South Wales) ត្រូវបានបញ្ជូនទៅបន្ថែម ដើម្បីជួយពន្លត់ភ្លើងឆេះព្រៃ។

សូមបញ្ចាក់ផងដែរ ភ្លើងឆេះព្រៃសម្លាប់មនុស្សច្រើន បំផុត ក្នុងប្រវត្តិសាស្ត្រអូស្ត្រាលី កើតឡើងកាលពីឆ្នាំ ២០០៩ បានសម្លាប់មនុស្សរហូតដល់ទៅ២០៩នាក់ ។ ភ្លើងឆេះព្រៃនាពេលនោះបានធ្វើឲ្យពលរដ្ឋរាប់សិបពាន់នាក់ក្លាយជាមនុស្សគ្មានផ្ទះសម្បែង។

ពេលថ្មីៗនេះ នៅខែមេសាឆ្នាំ ២០១៨ ក៏មានភ្លើងឆេះព្រៃនៅជាយក្រុងស៊ីដនី ដោយសារតែ អាកាសធាតុក្តៅនឹងខ្យល់ខ្លាំង ប៉ុន្តែមិនបាន បំផ្លាញទ្រព្យសម្បត្តិនិងអាយុជិវិត នោះឡើយ។ ប៉ុន្តែព្រៃឈើជាង ២.៤៣០ហិតារងការបំផ្លាញ ហើយពលរដ្ឋជាច្រើនពាន់នាក់ត្រូវបានជម្លៀសទៅកាន់តំបន់មានសុវត្ថភាព ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close