ភូមិ​ធម្មជាតិ​រុនតាឯក​បាន​ទទួល​ពានរង្វាន់​សហគមន៍​ទេសចរណ៍​គំរូ​

ភូមិ​ធម្មជាតិ​រុនតាឯក​ ​ដែល​ស្ថិតនៅ​ក្នុង​ខេត្តសៀមរាប​ ​ត្រូវ​បាន​ក្រសួងទេសចរណ៍​ផ្តល់​ពានរង្វាន់​ជា​ ​«​សហគមន៍​ទេសចរណ៍​គំរូ​»​។

ការ​ប្រគល់​ជូន​ពានរង្វាន់​នេះ​ ​ត្រូវ​បាន​ធ្វើឡើង​ក្នុង​សិក្ខាសាលា​បូកសរុប​ ​«​ការ​ប្រឡងប្រណាំង​រមណីយដ្ឋាន​ទេសចរណ៍​គំរូ​លើក​ទី២​»​ ​និង​ ​«​ការ​ប្រឡងប្រណាំង​សហគមន៍​ទេសចរណ៍​ ​និង​អេកូ​ទេសចរណ៍​គំរូ​លើក​ទី១​»​ ​ឆ្នាំ២០១៨​ ​នៅ​សណ្ឋាគារ​ភ្នំពេញ​ ​ក្រោម​អធិបតីភាព​ឯកឧត្តម​ ​ថោង​ ​ខុន​ ​រដ្ឋមន្រ្តី​ទទួលបន្ទុក​ក្រសួងទេសចរណ៍​។

តាមការបញ្ជាក់ពី​ ​លោក​ ​ម៉ី​ ​ម៉ារ៉ាឌី​ ​ប្រធានគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក​ ​បានឱ្យដឹងថា​ ​«​កម្មវិធីប្រកួតប្រជែងនេះ​ ​ធ្វើឡើងដើម្បីបង្កើតស្តង់ដារសហគមន៍ទេសចរណ៍កម្ពុជា​ ​ដោយផ្អែកលើគោលបំណងបួនសំខាន់គឺ
​.​ ​តាមដាន​ ​ត្រួតពិនិត្យ​ ​និងវាយតម្លៃការអភិវឌ្ឍសហគមន៍ទេសចរណ៍កម្ពុជា
​.​ ​ពង្រឹងការគ្រប់គ្រងសហគមន៍ទេសចរណ៍ប្រកបដោយនិរន្តរភាព​ ​គុណភាព​ ​ប្រសិទ្ធភាព​ ​និងការទទួលខុសត្រូវ
​.​ ​ជំរុញនិងលើកទឹកចិត្តឱ្យមានការចូលរួមពីប្រជាពលរដ្ឋសហគមន៍មូលដ្ឋាន
​.​ ​ពង្រឹងនិងពង្រីកការជឿទុកចិត្តទៅលើសហគមន៍ទេសចរណ៍ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់

សូមបញ្ជាក់ដែរថា​ ​កន្លងមកភូមិធម្មជាតិរុនតាឯកក៏ធ្លាប់បានទទួលពានរង្វាន់ចំនួន០៤មកហើយនាឆ្នាំ២០១៥​-​២០១៧​ ​ដូចជា​ ​«​ពានរង្វាន់សុខុមាលភាពសង្គមនិងបេតិកភណ្ឌវប្បធម៌​»​ ​«​ពានរង្វាន់អនាម័យ​ ​និងបរិស្ថាន​»​ ​«​ពានរង្វាន់ពិសេសរបស់សម្តេចអគ្គមហាសេនាបតីតេជោ​ ​ហ៊ុន​ ​សែន​ ​នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​»​ ​និង​ ​«​ពានរង្វាន់​ ​ASEAN​ ​Homestay​ ​Standard​ ​(​2017​-​2019​)​»​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close