ឯកឧត្តមបណ្ឌិត​ ជាម​ ច័ន្ទសោភ័ណ​ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ​ នាល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ បានអមដំណើរសម្ដេចពញាចក្រី ហេង សំរិន ជួបសំណេះសំណាលជាមួយក្រុមយុវជន​ស.ស.យ.ក​ ប្រមាណ៧០០នាក់

ក្នុងការមកដល់កន្លែងប្រវត្តិសាស្រ្ត​ ស្តូបវិមាន០២ធ្នូ​ បន្ទាប់ពីការធ្វើដំណើរលើចម្ងាយផ្លូវប្រមាណជា​ ៤០គីឡូម៉ែត្រ ចាប់ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មកកាន់ទីតាំងនេះ ក្នុងទឹកដីស្រុក

ស្នួល ខេត្តក្រចេះ ។

សូមរំលឹកថា ​ព្រឹត្តិការណ៍ «៤០​គីឡូម៉ែត្រ​​​​ទៅកាន់​ប្រវត្តិសាស្ត្រ» មាន​គោល​បំណង​ផ្តល់​ជា​វេទិកា​ដល់​យុវជន ឲ្យ​​ចេះ​រួបរួម​​គ្នាក្នុងគ្រាលំបាក និងគ្រាសុខសាន្ត ​ស្វែង​​យល់ពី​កម្រិត​សមត្ថភាព​របស់ខ្លួន ក៏ដូចជា​កម្រិត​​នៃការ​តស៊ូ​ ​ភាព​អត់ធ្មត់ និងសមត្ថភាព​ដោះស្រាយ​បញ្ហា​ជាក់ស្តែង ​រួមជាមួយ​​ការស្វែងយល់​បន្ថែម​​ពីប្រវត្តិសាស្ត្រ​តាម​​រយៈ​​ការ​ធ្វើដំណើរ​ថ្មើរជើង​​រួមគ្នា​​នៅលើគន្លង​ផ្លូវ​ដែល​មាន​ចម្ងាយ​៤០គីឡូម៉ែត្រ។

ដោយឡែក ២​ធ្នូ ឆ្នាំនេះ​ គឺជាខួប៤០ឆ្នាំ (២ ធ្នូ ១៩៧៨-២ ធ្នូ ២០១៨) ដែលប្រជាពលរដ្ឋខ្មែរ ជាពិសេសកម្លាំងយុវជនរងការធ្វើទុក្ខ ម្នេញ និងជិះជាន់យ៉ាងវេទនា ពីរបបកម្ពុជាប្រជាធិបតេយ្យ ដឹកនាំដោយ ប៉ុល ពត ខៀវ សំផន និង អៀង សារី បានរួបរួមពូនកម្លាំងគ្នា ជាធ្លុង ដើម្បីផ្តួលនូវរបបដ៏យង់ឃ្នង និងសម្លាប់រង្គាលមួយនេះ ហើយក៏ជាជំហានស្រោចស្រង់កម្ពុជាចេញពីគំនរផេះផង់មករកភាពរីក​ចម្រើន នាពេលបច្ចុប្បន្នផងដែរ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close