ឧកញ៉ា​ហង្ស​ ស៊ី​ផា​រកសុីនាំរថយន្តអត់ពន្ធចង្កូតស្តាំចូលស្រុកខ្មែរយូរហើយទើបនិងបែកធ្លាយហើយ

ខេត្តបន្ទាយមានជ័យ : មន្ត្រី​គយក្រសួងចូលចាប់រថយន្តទំនើបក្នុងភូមិគ្រិះលោកឧកញ៉ាហង្ស សុីផាស្ថិតនៅភូមិ៣សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណខេត្តបន្ទាយមានជយ័ ដែលមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមអយ្យការសាលាដំបូងខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី០១.ខែធ្នូ. ឆ្នាំ២០១៨.ប្រភពច្បាស់ការណ៍បានប្រាប់អោយដឹងថា​ ឧកញ៉ា ហង្ស សុីផាដែលជាមេឈ្មួញធំក្នុងជំនួញរថយន្តចង្កូតស្តាំគឺ ជាទីប្រឹក្សាឧបនាយករដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន​ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ប្រភពបញ្ជាក់ថារថយន្តទំនើប២គ្រឿងប្រភេទរថទូរពណ៌សសុទ្ធតែមានតម្លៃជាង១០ម៉ឺនដុល្លាក្នុងមួយគ្រឿង​។ រថយន្តទាំងពីរគ្រឿងដែលមន្ត្រីគយចល័តក្រសួងចាប់រឹបអូសយកទៅក្សាទុក១-ម៉ាកតូយ៉ូតាអាល់ហ្វារ៉ូ(Toyota Alpharo) និង២-តូយ៉ូតា វែល ហ្វាយអឺ ( Toyota Vell Fire) ។

លោក​ សុទ្ធា វ៉ាន់ណារី​ មន្ត្រីគយចល័តតំបន់៥នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាការប្រចាំខេត្តបន្ទាយមានជ័យប្រាប់នៅព្រឹកថ្ងៃទី២.ខែធ្នូ.ឆ្នាំ២០១៨នេះថា : រថយន្តរថទូរទំនើបផលិតឆ្នាំ២០១៦ទាំង២គ្រឿងរបស់លោកឧកញ្ញ៉ា​ ហង្ស សុីផា ដែលត្រូវរឹបអូសយកមករក្សាទុកចោលនេះ​គឺគយមិនមានគោលការណ៍អោយបង់ពន្ធឡើយ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close