ម៉ារ៉ុកសង្គ្រោះជនភៀសខ្លួនខុសច្បាប់១៣៣នាក់នៅសមុទ្រ មេឌីទែរ៉ាណែ

ប្រភពព័ត៌មានពីកម្លាំងទាហាន ម៉ារ៉ុកបានឲ្យដឹងថា កម្លាំងទាហាន ប្រទេសនេះបានជួយសង្គ្រោះជនភៀសខ្លួន ១១៣នាក់ ចាប់ពីថ្ងៃទី១-៣ខែធ្នូនៅលើទូក តូចមួយបានព្យាយាម ចូលទៅកាន់កោះ canary ប្រទេសអេស្បាញ ។ ទូកដឹកជនភៀសខ្លួនចាកចេញពីតំបន់ភាគខាងត្បូង ប្រទេស អាហ្វ្រិកខាងជើង។

អ្នកសារព័ត៌មាន TTXVN ប្រចាំនៅអាហ្វ្រិកបាន បញ្ចាក់ថា ជនភៀសខ្លួនខុសច្បាប់ទាំងនោះ បានទទួលនៅជំនួយ ចាំបាច់ ដែលផ្តល់ដោយកម្លាំងទាហាន ម៉ារ៉ូក មុនពេលដែលបញ្ជូនទៅកាន់ កំពុងផែ Bador និង Al Hoceima ប្រទេសម៉ារ៉ុក។

ចាប់តាំងពីឆ្នាំ២០០០ មកទលពេលនេះ ផ្លូវសមុទ្រ ពីម៉ារ៉ុកទៅកាន់ កោះ Canary បានក្លាយទៅជា ផ្លូវដឹកជញ្ជូនជនភៀសខ្លួនខុសច្បាប់ ពីអាហ្វ្រិកខាងជើង ចូលទៅកាន់អឺរ៉ុប ។ ក្នុងរយៈពេលកន្លងមក មានជនភៀសខ្លួន ម៉ារ៉ុកនិងមកពីតំបន់ភាគខាងត្បូង វាលខ្យាច់ សាហារ៉ា ចូលទៅកាន់ ប្រទេសអេស្បាញតាមផ្លូវសមុទ្រ ។

តាមតួលេខរបស់ ក្រសួងមហាផ្ទៃម៉ារ៉ុកបានឲ្យដឹងថា ចាប់តាំងពីដើមឆ្នាំ២០១៨មកទលពេលនេះ កម្លាំងទាហានជើងទឹក ម៉ារ៉ុកបានទប់ស្កាត់ ជនភៀសខ្លួនខុសច្បាប់ ជាង ៧៦.០០០នាក់ ព្យាយាមចូលទៅកាន់អឺរ៉ុប ដោយខុសច្បាប់ ។ ជាមួយគ្នានេះកម្លាំងទាហានម៉ារ៉ូកក៏បាន បំផ្លាញក្រុមជួញដូរមនុស្ស ១៧៤ក្រុម ផងដែរ ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close