ក្រុមភេរវកម្មក្នុងប្រទេសស៊ីរី មានយន្តហោះដ្រូនជាង ១០០គ្រឿងអាចវាយប្រហារដោយគីមី

ក្រុមភេរវកម្ម Jabhat Fateh Al sham ត្រូវបានគេស្គល់ថា ជាក្រុមបដិវត្ត Al Nusra ត្រូវបានគេដឹងថា មានយន្តហោះគ្មានមនុស្សបើក រហូតដល់ទៅ១០០គ្រឿង តាមរយៈអ្នកជំនួញជនជាតិតួកគី ។ ក្រុមភេរវកម្មខាងលើបានប្រើប្រាស់ឧប្បករណ៍ហោះហើរគ្មានមនុស្សបើក ដើម្បីវាយប្រហារដោយ អាវុធគីមី ទៅលើកម្លាំងទាហានរដ្ឋាភិបាលស៊ីរី នៅក្នុងខេត្ត Idlib ។

តាមប្រភពព័ត៌មានដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថា បណ្តាយន្តហោះគ្មានមនុស្សបើក ខាងលើបានបញ្ចូនពីទីក្រុង Harem នៅជាប់ព្រំដែនប្រទេសតួកគី ទៅកាន់ទីតាំងក្រុមឧទ្ទាមនៅក្នុងស្រុក Ma’arrat Misrin ចំនួនយន្តហោះគ្មានមនុស្សបើកនោះ បានបញ្ជូនទៅឲ្យក្រុមភេរវកម្ម ជនជាតិ ម៉ារ៉ុកនិងលីប៊ី ។

ប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមភេរវកម្មខាងលើ ធ្វើសកម្មភាព ក្រោមការត្រួតពិនិត្យ ពីអ្នកឯកទេសជនជាតិចិនដើម្បីអភិវឌ្ឍន យន្តហោះគ្មានមនុស្សបើក ឲ្យកាន់តែមានប្រសិទ្ធិភាព ជួយឲ្យយន្តហោះទាំងនោះស្រាលជាងមុន អាច នាំគ្រាប់រំសេវ បានច្រើន ក្នុងនោះមានសារធាតុគីមី ។

នៅពេលនេះដែរ ក្រុម អ្នកឯកទេសជនជាតិបារាំងក៏បានទៅកាន់ខេត្ត Idlib ដើម្បីជួយអភិវឌ្ឍន៍មីស៊ីល របស់ក្រុមឧទ្ទាម Takfiri ដែលមានការគាំទ្រ ពីខាងក្រៅ និងដាក់សារធាតុគីមី នៅក្នុងមីស៊ីលទាំងនោះ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close