គំនរសំរាមចាក់គរស្អុយរលួយ ជះ ក្លិនរាល់ថ្ងៃមានដង្កូវ វាចេញរាប់រយក្បាលពេញផ្សារស្រែអំបិល អ្នកម៉ៅ ការផាស៊ីផ្សារនិងអាជ្ញាធរមិនខ្វល់

ខេត្តកោះកុង ៖ ប្រភពរាយការណ៍និងមានការរអ៊ូរទាំ ពីអាជីវករផ្សារ និងពលរដ្ឋ ស្រុក ស្រែអំបិល បានអោយដឹងថា បញ្ហាគំនរសំរាមស្អុយរលួយគរឡើងដូចភ្នំជះក្លិនស្ទើរទ្រាំមិនបានថែមទាំងមានដង្កូវវារចេញ ស្កេកស្កះ រាប់រយក្បាល ហើយពេលខ្លះមានហូរទឹកស្អុយចេញមកពេញផ្លូវ រយះពេលជិត ២ ខែហើយ គ្មានឃើញម្ចាស់ផ្សារ និងអាជ្ញាធរណាមួយខ្វល់ខ្វាយពីទុក្ខកង្វល់ទាំងនេះរបស់អាជីវករ ក៍ដូចជាពលរដ្ឋដែលតែងតែចេញចូលផ្សារ និងរស់នៅទីនេះទេ ។ ប្រភពបានបន្តថា សំរាមទាំងនេះខ្លះលាយឡំដោយក្រដាស់និងថង់ ប្លាស្ទីកហោះហើរប៉ាង ពេញផ្លូវនិងទីសាធារណះ ពេលខ្លះថែមទាំងហោះហើរចូលដល់ផ្ទះ-តូប ដោយគ្មាននរណាអើពើប្រមូលបោសសំអាតទេ ពលរដ្ឋឆ្ងល់ថាមានអ្នកដើរយកលុយរាល់ថ្ងៃ(មួយថ្ងៃ៥០០រៀល) ហើយបង់មួយខែ ១០០០០ រៀលផ្សេងទៀត តើលុយនេះចូលទៅហោប៉ៅខាងណា ? ហេតុអ្វីមិនមានអ្នកទទួលខុសត្រូវដូចនេះ….. ។ ក្រុមអាជីវករបានដាក់កំហុសនេះលើថៅកែផ្សារ(ម្ចាស់ផ្សារ)និងអាជ្ញាធរស្រុកខ្វះសមត្ថភាពមិនរកដំណោះស្រាយមិនខ្វល់ពីផលប៉ះពាល់ សុខភាពអោយបានទាន់ពេលវេលា ទើបបណ្តែតបណ្តោយរហូត២ខែហើយនៅតែដោះស្រាយមិនចេញ ។ គួរបញ្ជក់ផងដែរថា ផ្សារស្រែអំបិលស្ថិតក្នុងភូមិត្រពាំង ឃុំ-ស្រុក ស្រែអំបិលខេត្តកោះកុងចំងាយពីផ្លូវជាតិលេខ ៤៨ ប្រហែល ១km ហើយកាលពីប៉ុន្មានថ្ងៃមុនពេលកន្លងទៅថ្មីៗនេះ អភិបាលខេត្ត កោះ កុង គឺលោកជំទាវ មិថុនា ភូថង ក៍បានអញ្ជើញមកប្រជុំពិនិត្យពិភាក្សាផងដែរ តែរហូតដល់ពេលនេះ នៅតែដដែល ។ យើងមិនទាន់អាចទាក់សុំប្រតិកម្មពីថៅកែផ្សារ និងអាជ្ញាធរស្រុកបានទេនៅថ្ងៃនេះ ។ ទោះជាយ៉ាងណាក៍ដោយ ពលរដ្ឋនិងអាជីវករសង្ឃឹមថា ករណីនេះអាចដោះស្រាយឆាប់ៗខាងមុខ ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close