អាមេរិកបើកស្ថានទូតជាថ្មីនៅស៊ូម៉ាលី ក្រោយរយៈពេល ជិត៣ទសវត្ស

ដោយសារតែសង្គ្រាម អសន្តិសុខ បង្ខំឲ្យអាមេរិក ត្រូវបិទស្ថានទូតនឹងដកមន្ត្រីការទូត ទាំងអស់ចេញពិស៊ូម៉ាលីដើម្បីសុវត្ថភាព ។នៅពេលនេះស្ថានភាពនៅក្នុងប្រទេសនេះល្អប្រសើរជាងមុន អាមេរិកក៏បានចាប់ផ្តើម បើកស្ថានទូតជាថ្មី ជារឿងដែលពលរដ្សស៊ូម៉ាលី អបអរសាទរយ៉ាងខ្លាំង ។

រដ្ឋមន្ត្រីការបរទេសអាមេរិក បានប្រកាសថា ទីក្រុងវ៉ាស៊ីនតោននឹងបើកស្ថានទូត ជាថ្មីនៅក្នុងប្រទេសស៊ូម៉ាលី ក្រោយរយៈពេល ជិត៣ទសវត្សដែលបានបិទទ្វាស្ថានទូត នៅទីក្រុង Mogadishu កាលពីខែមករាឆ្នាំ១៩៩១។

ការប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Heather Nauert បានបញ្ចាក់ថា នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ឆ្លុះបញ្ចាំង ពីការប្រែប្រួលនៅក្នុងប្រទេសស៊ូម៉ាលី រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។ ការសម្រេចរបស់អាមេរិកគឺជា ជំហានថ្មីមួយពីការចូលរួមរបស់អាមេរិក នៅក្នុងទីក្រុង Mogadishu ចាប់តាំង ពីអាមេរិក ទទួលស្គល់រដ្ឋាភិបាលស្របច្បាប់ស៊ូម៉ាលីកាលពីឆ្នាំ២០១៣។ លោកស្រី Nauert បានបញ្ចាក់ថា សកម្មភាពរបស់អាមេរិក គឺដើម្បី បញ្ចាក់ពីការសន្យារបស់អាមេរិកនៅក្នុងការ រក្សាសន្តិសុខស្ថេរភាព និងប្រជាធិបតេយ្យ អភិវឌ្ឍន៍សេដ្ឋកិច្ច នៅក្នុងទឹកដីស៊ូម៉ាលី ។

ប៉ុន្មានឆ្នាំកន្លងមក មន្ត្រីការបរទេសអាមេរិកប្រចំនៅស៊ូម៉ាលី ស្ថិតនៅក្នុងស្ថានទូតអាមេរិក ក្នុងទីក្រុង Nairobi ប្រទេស កេនយ៉ា ។ នៅពេលនេះដែរ អគ្គរដ្ឋទូតអាមេរិកប្រចាំនៅស៊ូម៉ាលីលោក Donald Yamamoto ទើបតែឡើងកាន់តំណែង។ អាមេរិក បានបិទស្ថានទូតនៅស៊ូ ម៉ាលី ហើយមន្ត្រីការបរទេសអាមេរិក បានវិលត្រឡប់ទៅកាន់ប្រទេសវិញក្រោយមានសង្គ្រាម ស៊ីវិល នៅក្នុងប្រទេសអាហ្វ្រិកមួយនេះកាលពីឆ្នាំ ១៩៩១ ។ជាមួយគ្នានោះគឺជាអំពើហឹង្សា និងការដួលរលំរបស់រដ្ឋាភិបាលស៊ូម៉ាលី ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close