នៅឆ្នាំ២០១៩រុស្ស៊ីបង្កើនការធ្វើសមយុទ្ធដល់ទៅ៤.០០០លើក ដើម្បីពង្រឹងយោធា

រដ្ឋមន្ត្រីក្រសួងការពារជាតិ រុស្ស៊ីលោក Sergei Shoiguបានបញ្ជាក់ថា ក្រសួងការពារជាតិរុស្ស៊ី បានឡើងគំរោងធ្វើសមយុទ្ធ រហូតដល់ ៤០០០លើក ទាំងតូចធំ និងការហ្វឹកហាត់ធ្វើសង្គ្រាមពិត ៨.៥០០លើកនៅក្នុងឆ្នាំ២០១៩។

លោក Shoigu បានបន្តទៀតថា «នៅក្នុងឆ្នាំក្រោយនេះ កម្លាំងទាហានរុស្ស៊ីពិតជា មម៉ាញឹក ដោយមានគំរោងធ្វើសមយុទ្ធ រហូតដល់ទៅ៤០០០លើក និងការហ្វឹងកាហាត ៨៥០០ បានឡើងគម្រោងរួចរាល់។គោលដៅនៃការបង្កើនចំនួនធ្វើសមយុទ្ធនៅក្នុងឆ្នាំ២០១៩ គឺដើម្បី ហ្វឹកហាត់កម្លំាងទាហានឲ្យកាន់តែខ្លាំងនិងមានប្រសិទ្ធិភាព នៅក្នុងការធ្វើសង្គ្រាម»។

លោក Shoigu បញ្ជាក់ទៀតថា ក្រសួងការពារជាតិនឹងធ្វើការត្រួតពិនិត្យជាប្រចាំ ពីការត្រៀមលក្ខណធ្វើសង្គ្រាមរបស់កម្លាំងទាហាន ក៏ដូចជាកាត់បន្ថយនៅជំណុចខ្វះខាតរបស់កម្លាំងទាហាន។

កម្លាំងទាហានរុស្ស៊ី ដែលមាន ទាហានជើង គោក ជើងទឹក និង ជើងអាកាស កម្លាំងកាំជ្រួចមីស៊ីល និងកម្លាំងការពារដែនអាកាស នឹងចូលរួមនៅក្នុងការធ្វើសមយុទ្ធ នាឆ្នាំ២០១៩ខាងមុខ។បច្ចុប្បន្ន កម្លាំងទាហានរុស្ស៊ីមានរហូតដល់ទៅជាង ១លាននាក់ និង ទាហានបំរុង ជាង២,៦លាននាក់ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close