សង្គមទឹកសមុទ្រ​តំបន់ឆ្នេរ​អូរ​តែល​សុខា​ ​ប្រែ​ពណ៌​ជា​ខ្មៅ​ ​ដោយសារ​ការ​បង្ហូរទឹក​សំអុយ​ចូល​សមុទ្រ​

ទឹក​សំអុយ​ ​ហូរ​មក​ពីរ​គ្រប់ទិសទី​ ​ក្នុង​ក្រុង​ព្រះសីហនុ​ ​បាន​ហូរចាក់​ ​ចូល​ទៅ​ ​ក្នុង​សមុទ្រ​ជាប្រចាំ​នៅត្រង់​ចំណុច​ ​ឆ្នេរ​តំបន់​អូរ​តែល​ ​សុខា​ ​នឹង​ ​ស​ណ្ឋា​គា​ស៊ី​ហ៊ួ​ ​ដែល​ ​ជា​ ​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ​ជា​ហេ​តុ​បង្ក​រ​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​បរិស្ថាន​ទឹកសមុទ្រ​តំបន់​នោះ​អ​ក្រ​ក់​ ​រក​អ្វី​ប្រៀប​មិនបាន​។

ភ្ញៀវ​ទេសចរ​ដែល​មកលេង​កម្សាន្ត​ក្នុង​ក្រុង​ព្រះសីហនុ​ ​ជាពិសេស​ ​គឺ​ភ្ញៀវ​ ​ស្នាក់នៅ​ ​សណ្ឋាគារ​លំ​ដាក់​ផ្កាយ​ប្រាំ​ ​ទាំង២ខាងលើ​ ​បាន​ធ្វើការ​រិះ​គន់​ត្រង់​ៗ​ ​ទៅលើ​គណៈកម្ម​កា​គ្រប់គ្រង​តំបន់ឆ្នេរ​របស់​ខេត្ត​ព្រះសីហនុ​ថា​ ​កា​របង្​ហូ​ទឹក​សំអុយ​ចូល​សមុទ្រ​បំពុលបរិស្ថាន​បែបនេះ​វា​គឺជា​បញ្ហា​ប្រឈម​មួយ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​លើ​វិស័យ​ទេសចរណ៍​ពីព្រោះ​ភ្ញៀវ​ទេសចរ​ដែល​បាន​មក​ខេត្ត​ព្រះសីហនុ​គោលបំណង​របស់​ពូក​គេ​ម្នាក់​សុទ្ធសឹង​ផ្តោត​ជា​សំខាន់​ទៅលើ​ការ​ងូច​ទឹកសមុទ្រ​លេងកម្សាន្ត​ប៉ុន្តែ​របើ​ទឹកសមុទ្រ​គ្មាន​អនាម័យ​ហើយ​បរិស្ថាន​តាម​ឆ្នេរខ្សាច់​ពោរពេញ​ភាព​អាប់​អូរ​ដូចនេះ​តើមាន​ភ្ញៀវ​ទេសចរ​ឯណា​គេ​ចង់​មកលេង​ទៀត​។

ក្រុមបុគ្គលិក​ ​បំរើការងារនៅក្នុងអូរតែល​ ​សុខា​ ​បាននិយាយថា​ ​ទឹកសំអុយរបៀបនេះ​ ​មិនមែនទើបកើតមាននោះទេ​ ​គឺកើតមានយូរឆ្នាំមកហើយ​ ​ប៉ុន្តែគ្រាន់តែកន្លងមកមិនទាន់​ ​មានការសាងសង់សណ្ឋាគារ​ ​ស៊ីហ៊ូ​ ​ទឹកសំអុយ​ ​ដែលហូរចាក់ចូលសមុទ្រនោះ​ ​វាមិនចាល់​ ​បុកមកឆ្នេរខ្សាច់នោះទេ​ ​គឺវាហូរ​ ​ចូលទៅផុតតែម្តង​ ​ប៉ុន្តែរសំរាប់រយៈពេលប្រមាណ២​ ​ឆ្នាំ​ ​ចុងក្រោយនេះ​ ​បន្ទាប់ពីសណ្ឋាគារ​ ​ស៊ីហ៊ូ​ ​ធ្វើផៃទូក​ ​បិទចំច្រកទឹកហូរ​ ​ធ្វើឲ្យទឹកសំអុយ​ ​ដែលហូរចាក់ចូលសមុទ្រ​ ​ហូរនៅវីវល់​ ​មិនទៅមុខមិនទៅក្រោយ​ ​បាចសាចពេញលើឆ្នេរ​ ​សមុទ្រកន្លែងភ្ញៀវទេសចរណ៏ចុះលេងទឹកយ៉ាងពេញបន្ទុកតែម្តងជាហេតុធ្វើភ្ញៀវមិនអាចលេងទឹកបាន

តែទោះជាយ៉ាងនេះ​ ​លោក​ ​សាមុត​ ​សុធារិទ្ធ​ ​ប្រធានមន្ទីរបរិស្ថាន​ ​ខេត្តព្រះសីហនុ​ ​បាន​ ​ទូលស្គាល់ថា​ ​ពិតជាមានបញ្ហារនេះមែន​ ​ដោយលោកធ្វើការបញ្ជាក់ថា​ ​ជុំវិញបញ្ហារ​ ​ទឹកសំអុយខាងលើនេះ​ ​ខាងក្រសួងដែនដី​ ​បានចុះមកធ្វើការសិក្សា​ ​និងចាប់ផ្តើមធ្វើអាង​ ​ចម្រោះហើយ​ ​ដើម្បីការពារមិនឲ្យទឹកសំអុយ​ ​ហូរចូលសមុទ្របន្តទៀតទេ​ ​ដូចនេះនៅពេល​ ​អាងចម្រោះកសាងរួចរូចរាល់​ ​ឆ្នេរសមុទ្រខាងលើ​ ​នឹងល្អប្រសើវិញហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close