ខ្លាចចិនវាយប្រហារតាមបណ្តាញអ៊ិនធឺណែត ជប៉ុនឈប់ទិញ បច្ចេកវិទ្យាពី Huawei

កាលពីថ្ងៃទី៧ខែធ្នូ សារព័ត៌មាន Yomiuri របស់ជប៉ុនបានផ្សាយថា ជប៉ុននឹងចេញច្បាប់ ហាមប្រាំស្ថាប័នរដ្ឋាភិបាល ប្រទេសនេះទិញឧប្បករណ៍ ទូរគមនាគមន៍ពីក្រុមហ៊ុន បច្ចេកវិទ្យា Huawei និង ZTE របស់ចិន ដោយព្រួយបារម្ភពីការបែកធា្លយព័ត៌មានចារកម្ម និង ការវាយប្រហារតាមបណ្តាញ។

សារព័ត៌មាន Reuters បានផ្សាយថា រដ្ឋាភិបាលជប៉ុន នឹងអនុវត្តច្បាប់ផ្ទៃក្នុង ហាមទិញសម្ភារៈទូរគមនាគមន៍ ចាប់ពីថ្ងៃទី១០ខែធ្នូ ខាងមុខ ។បើទោះបីមិនបញ្ចាក់ឈ្មោះក្រុមហ៊ុន ណាដែលបានហាមប្រាំ ទិញសម្ភារៈ តែមន្ត្រីរដ្ឋាភិបាលជប៉ុន បានបញ្ចាក់ថា ប្រកដជាក្រុមហ៊ុនទាំងពីរ Huawei និង ZTE នៅក្នុងបញ្ចីហាមទិញសម្ភារ ដោយខា្លចចារកម្ម។

មូលហេតុដោយសារតែក្រុមចារកម្មអាមេរិក សង្ស័យថា ក្រុមហ៊ុន Huawei មានទំនាក់ទំនងជាមួយរដ្ឋាភិបាលចិន ហើយសម្ភារៈ ទូរគមនាគមន៍ផលិតដោយ Huawei មាន«ទ្វាក្រោយ»ក្នុងគោលដៅបម្រើចារកម្ម។ ប៉ុន្តែអាមេរិកមិនបានបង្ហាញពីភស្តុតាង ណាមួយពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើនោះឡើយ។ចំណែកក្រុមហ៊ុន Hourwei ក៏បានច្រានចោលការចោទប្រកាន់ ទាងនោះផងដែរ ។

ជាមួយគ្នានោះ ប្រទេសអូស្ត្រលី និង ញ៉ូវហ្ស៊ឺឡែន បានរារាំង ក្រុមហ៊ុន Huawei បង្កើនបណ្តាញ5G។ កាលពីថ្ងៃទី៥ខែធ្នូ ក្រុមហ៊ុន BT របស់អង់គ្លេស ក៏បានប្រកាស លុបឧប្បករណ៍ របស់ក្រុមហ៊ុន Huawei ចេញពី បណ្តាញសេវា 3G,4G នាពេលនេះ ។ ក្រៅពីនេះ អង់គ្លេស ក៏បាន សម្រេចឲ្យក្រុមហ៊ុនHuawei ចូលរួមនៅក្នុងសកម្មភាព បណ្តាញចល័តនៅក្នុងប្រទេសនេះឡើយ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close