សត្វគោដែលមានមាឌធំបំផុតលើពិភពលោក

សត្វគោមានមាឌធំប៉ុនរថយន្តមួយគ្រឿង និងមានកម្ពស់ ដល់ទៅ២ម៉ែត្រ មានទម្ងន់ជាង ២តោន ។ សត្វគោនេះបានបំបែក ឯកតទកម្មពិភពលោក ដោយគ្មានសត្វគោណា មានធំជាងនេះឡើយ។

ដោយសារតែមាឌធំ សត្វគោនេះ មានសេរីភាពនៅក្នុងកសិដ្ឋាននៅតំបន់ភាគខាងលិច ប្រទេសអូស្ត្រាលី ដោយមិនខ្លាច គេចាប់យកទៅធ្វើសាច់ឡើយ។ សត្វគោខាងលើ មានអាយុ៧ឆ្នាំ បានលេចថ្លោជាងគេ នៅក្នុងកសិដ្ឋាន។ម្ចាស់កសិដ្ឋាន លោក Geoff Pearson បានឲ្យដឹងថា ដោយសារតែវាមានមាឌធំខុសប្រក្រតី ទើប វារួចផុតពីក្តីស្លាប់ ដោយការចាប់ទៅធ្វើសាច ហើយ កន្លែងកាប់គោ ក៏មិនហានធ្វើសាចនោះដែរ ដោយសារតែធំពេក។

លោក Geoff Pearson បញ្ចាក់ទៀតថា «វាធំនិងធ្ងន់ពេក យើងមិនអាចដឹកវាទៅលក់បានឡើយ មានតែផ្តល់សេរីភាព ឲ្យវារស់នៅរីករាយមួយជីវិត» ។ លោកបន្តទៀតថា លោកបានចំណាយប្រាក់២២៥ផោន ដើម្បីទិញសត្វគោនេះ ពេល នៅតូច។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close