សង្គមទូត​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ​ថា​ ​មាន​អ្នកទោស​វៀតណាម​ ​ចង់​ផ្ទេរ​ការ​ឃុំខ្លួន​ពី​ស្រុក​ថៃ​ ​មក​កម្ពុជា

ឯកអគ្គ​រាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​ ​បាន​ឲ្យដឹង​នៅក្នុង​សេចក្តី​ជូនដំណឹង​មួយ​កាលពី​ថ្ងៃម្សិលមិញ​ថា​ ​កន្លងមក​នេះ​ ​មាន​អ្នកទោស​ខ្លះ​ជា​ជនជាតិ​វៀតណាម​ ​បាន​សុំ​ផ្ទេរ​មក​ជាប់ពន្ធ​នា​គារ​នៅ​កម្ពុជា​។

ករណីនេះ​ ​ស្ថានទូត​បាន​បញ្ជាក់​ថា​ ​ស្ថានទូត​មិន​អាច​ដោះស្រាយ​បានទេ​ ​ដូច្នេះ​ស្ថានទូត​ត្រូវ​ទៅ​មើល​អ្នកទោស​នោះ​គាត់​សញ្ញា​តិ​អ្វី​ពិតប្រាកដ​ ​ព្រោះ​ស្ថានទូត​អាច​ដោះស្រាយ​បាន​លុះត្រាតែ​អ្នកទោស​នោះ​ជា​ជនជាតិ​ខ្មែរ​។

តាម​ការ​បញ្ជាក់​របស់​ស្ថានទូត​កម្ពុជា​បាន​ឲ្យដឹង​ថា​ ​បញ្ហា​ផ្ទេរ​ទណ្ឌិត​ ​គឺ​ត្រូវ​អនុវត្ត​តាម​កិច្ច​ព្រម​ព្រៀង​ស្តី​ព​គារ​ផ្លាស់​ប្តូរ​អ្នកទោស​ ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ ​និង​ព្រះរាជាណាចក្រ​ថៃ​ ​ដោយ​ក្នុង​នោះ​ ​១​-​បទល្មើស​ដែល​អាច​ផ្ទេរ​អ្នកទោស​បាន​ ​លុះត្រា​បទល្មើស​នោះ​ត្រូវ​ជាប់ពន្ធ​នា​គារ​ចាប់ពី​មួយឆ្នាំ​ឡើង​ទៅ​,​ ​២​-​ទណ្ឌិត​ដែល​អាច​ផ្ទេរ​បាន​ ​លុះត្រា​ទណ្ឌិត​នោះ​ត្រូវ​ជាប់ទោស​ ​២​/​៣​ ​នៃ​ទោស​រួម​ ​និង​ ​៣​-​ទណ្ឌិត​ដែល​អាច​ផ្ទេរ​បាន​ ​លុះត្រា​សា​ម៉ី​ខ្លួន​ស្នើសុំ​ជា​លាយ​លក្ខ​អក្សរ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close